សិក្ខាសាលា​ផ្សព្វផ្សាយ​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​និង​ការគ្រប់គ្រង​ធនធានមនុស្ស​និង​ការផ្តល់សេវា​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ

0

​បន្ទាយមានជ័យ​: សិក្ខាសាលា​ផ្សព្វផ្សាយ​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​និង​ការគ្រប់គ្រង​ធនធានមនុស្ស​និង​ការផ្តល់សេវា​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ រយះពេល​មួយថ្ងៃ ថ្ងៃទី​០៥​សីហា​ឆ្នាំ​២០១៤ ប្រព្រឹត្តទៅ​ក្រោម​វត្តមាន​លោក អ៊ុង អឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​លោក គោ​ស៊ុំ សារឿ​ត អភិបាល​នៃ​គណ​:​អភិបាលខេត្ត​បន្ទាយមានជ័យ និង​សិក្ខាកាម ៣២៤​រូប​ចូលរួម​។​ photo1

សិក្ខាសាលា​នាពេលនេះ​មាន​គោលបំណង ដើម្បី​ផ្សព្វផ្សាយ​លិខិតបទដ្ឋាន​គតិយុត្ត​មួយចំនួន​ពាក់ព័ន្ធ​និង​ការគ្រប់គ្រង​ធនធានមនុស្ស​និង​ការផ្តល់សេវា​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដែល​ក្នុងនោះ​រួមមាន​: ១​អនុ​ក្រិ​ត្យ​ស្ដីពី​ការធ្វើប្រតិភូកម្ម អំណាច​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ក្នុងការ​តែងតាំង ការផ្លាស់ប្ដូរ និង​ការបញ្ចប់​ភារកិច្ច​មន្ត្រីរាជការ​ស៊ីវិល ដែល​បំពេញការងារ នៅ​ថ្នាក់ក្រោម​ជាតិ ២​សេចក្ដីណែនាំ​ស្ដីពី នីតិវិធី​នៃ​photo2photo3

ការតែងតាំង​ការផ្លាស់ប្ដូរ និង​ការបញ្ចប់​ភារកិច្ច​មន្ត្រីរាជការ​ស៊ីវិល ដែល​បំពេញការងារ នៅ​ថ្នាក់ក្រោម​ជាតិ ៣​សេចក្ដី​ណែ នាំ​ស្ដីពី​ការរៀបចំ ល​ក្ខ័​ណ​ការងារ សម្រាប់​មន្ត្រី​បុគ្គលិក រ​ដ្ថ​បាល​រាជធានី​ខេត្ត ក្រុង​ស្រុក​ខណ្ឌ ៤​អនុក្រឹត្យ​ស្ដីពី​ការផ្តល់សេវា​រដ្ឋបាល​នៅ​ថ្នាកក្រោម​ជាតិ ៥​ប្រកាស​អត្តរ​ក្រសួង និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ស្ដីពី​ការផ្តល់សេវា​រដ្ឋបាល​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​៦​សេចក្តីណែនាំ​ស្ដីពី​ការផ្ដល់​ប្រាក់រង្វាន់ លើកទឹកចិត្ត​ជូន​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ។​ photo4

លោក គោ​ស៊ុំ សារឿ​ត អភិបាល​នៃ​គណ​:​អភិបាលខេត្ត​បន្ទាយមានជ័យ​មានប្រសាសន៍ ពន្យល់​គូស បញ្ជាក់​អំពី​ដំណើរ ការរៀបចំ​លិខិតបទដ្ឋាន​៣ ដែល​បាន​រៀបចំឡើង ដើម្បី​ផ្ដល់​សិទ្ធ​អំណាច​ជា​បណ្ដើរៗ​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ក្នុងការ​ចាត់ចែង​និង គ្រប់គ្រង​ប្រើ​ប្រស់​ធនធានមនុស្ស​ដែល​បំពេញការងារ ក្នុង​ដែន​សម​ត្ត​កិច្ច​របស់ខ្លួន​។​ លោក គោ​ស៊ុំ សារឿ​ត បន្តថា​: ដើម្បី​ធានា​ឲ្យ​ការអនុវត្ត នូវ​លិ​ខិ​ត្ត​បទដ្ឋាន​ទាំងនេះ​ត្រឹមត្រូវ សិក្ខាកាម​ត្រូវ​សួរ​បញ្ជាក់​ច្បាស់លាស់ ចៀសវៀង​ការបកស្រាយ​ផ្សេង​ពី​ខ្លឹមសារ​ដើម ឲ្យ​មាន​កំហុស​នៅពេល​អនុវត្ត​ជាក់ស្ដែង​៕ ដោយ​: ឃិន គ​ន្ធា​ 1​ ​