អាជ្ញាធរជាតិអប្សរាជួសជុសថែទាំស្ពានបណ្តែតទឹកនៅប្រាសាទអង្គរវត្ត

0

ខេត្តសៀមរាប: នាយកដ្ឋានទ្រទ្រង់បច្ចេកទេសនិងគម្រោងអន្តរវិស័យនៃអាជ្ញាធរជាតិអប្សរា ជួសជុល​ថែទាំស្ពានបណ្តែតទឹកនៅកសិន្ធុមុខប្រាសាទអង្គរវត្ត​ ដើម្បីលេីកកម្ពស់សោភ័ណភាព​ ធានាសុវត្ថិភាព និងសម្រួលដល់ការធ្វើដំណើរចូលទស្សនាទៅកាន់ប្រាសាទអង្គរវត្តរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ក្នុងកិច្ចការជួសជុល ក្រុមការងារបានផ្លាស់ប្តូរពោងបណ្តែតដែលបានខូច ពោងសង្រ្គោះបន្ទាន់ លាបថ្នាំការពារ ផ្លាស់ប្តូរស្លាកសញ្ញា និងបង្កាន់ដៃជាដេីម៕