សៀមរាប៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅវេលាម៉ោង ១១ ជាងថ្ងៃត្រង់ ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២១ តាមបណ្ដោយផ្លូវជាតិលេខ ៦ ជាប់ស្តុបចុងកៅស៊ូឋិតនៅក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចចរាចរណ៍ផ្លូវគោកបានឲ្យដឹងនៅកន្លែងកើតហេតុថា ប្រហែលជាអ្នកបើកបរម៉ូតូនិងរថយន្
តស្របគ្នាក្នុងទិសដៅពីកើតមកលិចទើបបណ្ដាលឲ្យរថយន្តបុកចំពីក្រោយពេញទំហឹងបណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដង សម្ថកិច្ចបន្តថា ជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញានៅឡើយដោយសារទូរសព្ទរបស់ជនរងគ្រោះជាប់លេខកូដសម្ងាត់ទើបសមត្ថកិច្ចមិនអាចបើកដើម្បីរកលេខទូរស័ព្ទ ហៅរកសាច់ញាតិបាន ម៉ូតូជនរងគ្រោះម៉ាក ហុងដា C 125 ពណ៌ខ្មៅស្លាកលេខសៀមរាប 1L 58 11 ។
ដោយឡែករថយន្តបង្កមិនស្គាល់បានបើកគេចបាត់ស្រមោល សមត្ថកិច្ចបញ្ជាក់ថាចំណែកសាកសពជនរងគ្រោះ
ត្រូវបានពលរដ្ឋនិងគ្រូពេទ្យឯកជនជួយលើកដាក់ក្រោមម្លប់ដើមឈើចញ្ចើមផ្លូវរងចាំសាចសញ្ញាតិមកយកទៅធ្វើបុណ្យតាមប្រពៃណីដោយឡែករថយន្តបង្កសមត្ថកិច្ចនឹងធ្វើការរកនៅពេលក្រោយ ៕





































