​​មន្ត្រី​អភិរក្ស​សត្វព្រៃ​(MJP) ប្រចាំ​សំឡូត​-​ប៉ៃលិន ចាប់​ឃាត់ខ្លួន​មន្ត្រី​ស្នងការ​នគរបាល​ខេត្តបាត់ដំបង​ម្នាក់ ពាក់ព័ន្ធ​ប្រើ​រថយន្ត​ទំនើប​រកស៊ី​ដឹកឈើ​គ្រញូង​ខុសច្បាប់

0

​ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់ ជា​មន្ត្រី​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​ប្រើ​រថយន្ត​ទំនើប​ម៉ាក​កាមរី​បា​ឡែ​ន រកស៊ី​ដឹកឈើ​គ្រញូង​ខុសច្បាប់ ត្រូវ​សមត្ថកិច្ច​ក្រុម​អភិរក្ស​សត្វព្រៃ (MJP) ប្រចាំការ​សំឡូត​-​ប៉ៃលិន ធ្វើ​ការចាប់​ឃាត់ខ្លួន ខណៈពេលដែល​បុរស​ម្នាក់នេះ​បម្រុង​បើករថយន្ត​រត់គេច ។ download (4)

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៤០​នាទី រសៀល​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០១៤ សិ្ថ​ត​ក្នុងភូមិ​ភ្នំ​ដំបង សង្កាត់ អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។​ ​ជនសង្ស័យ​ដែល​ក្រុមមន្ត្រី​អភិរក្ស​ចាប់​ឃាត់ខ្លួន ឈ្មោះ សូ ផល្លា ភេទ​ប្រុស អាយុ​ជាង​៤០​ឆ្នាំ ជាម​ន្ត្រី​ស្នងការដ្ឋាន​នគរបាល ខេត្តបាត់ដំបង មាន​ស្រុកកំណើត​នៅ​ភូមិប​វេ​ល ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ខេត្តបាត់ដំបង ។ download (3)

បច្ចុប្បន្ន​ស្នាក់នៅ​ក្នុង ក្រុង​បាត់ដំបង រឹបអូស​បាន​ឈើ​ប្រណីត​ប្រភេទ​គ្រញូង​ចំនួន​៨​ដុំ ស្មើនឹង​១៧៧​គីឡូក្រាម ដោយ​បើកបរ​រថយន្ត​ម៉ាក​កាមរី​បា​ឡែ​ន ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2D-0780 បែក​កង់​មុខ និង​កង់​ក្រោយ​ផ្នែក​ខាងឆ្វេង ។​ ​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក​ចាន់ សុជាតិ អនុប្រធាន​ផ្នែក​ប្រតិបត្តិ​នៃ​មូលនិធិ​ម៉ា ដ​ក្ស​ចូ​លី​ភី​ត​(MJP) បាន​រៀបរាប់ថា​៖ ក្រោយពី​ទ​ទូល​បាន​ព័ត៌មាន​ថា មាន​រថយន្ត​មួយគ្រឿង​ម៉ាក​កាមរី​បា​ឡែ​ន ពណ៌​ស្ករ ពាក់​ស្លាក់​លេខ​ភ្នំពេញ 2D-0780 ក្នុងការ​សង្ស័យ​ដឹកឈើ​ខុសច្បាប់ ទើប​ខាង​លោក​ចាត់​ឲ្យ​មន្ត្រី​ចម្រុះ មាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ មន្ត្រី​បរិស្ថាន មាន​គ្នា​ចំនួន​៦​នាក់ បើករថយន្ត​ចំនួន​ពីរ​គ្រឿង​ដេញតាម ។ download (5)

លោក​បន្តថា​៖ គ្រាន់តែ​ឃើញ​រថយន្ត​ខាង​លោក​ដេញតាម រថយន្ត​សង្ស័យ​ខំ​បើក​យ៉ាង​លឿន​ក្នុងទិសដៅ​ពី​ត្បូង ទៅ​ជើង គ្រានោះ​ក៏មាន​មន្ត្រី​របស់លោក​មួយ​ចំនូ​ន បាន​ស្ទាក់​រថយន្ត​កាមរី​បា​ឡែ​ន​ខាងលើ​ឲ្យ​ឈប់ ប៉ុន្តែ​មិន​ឈប់ ក៏មាន​គម្រោង​បោះ​ចំរូង​ដែកគោល​លើ​បន្ទះក្តារ ទើប​បណ្តាលឱ្យ​បែក​កង់​ផ្នែក​ខាងឆ្វេង​ទាំងពីរ ។ តែ​ទោះបី ជា​រថយន្ត​មួយគ្រឿង​នេះ​ត្រូវ​ចំរូង បណ្តាលឱ្យ​បែក​កង់​ក៏ដោយ ក៏​រថយន្ត​សង្ស័យ​ខាងលើ នៅតែ​បន្ត​បើក​រត់គេច , លុះ​រថយន្ត​សមត្ថ កិច្ច​បន្ត​ដេញតាម​ទាន់ ត្រូវ​បុរស​រូបនេះ​បើករថយន្ត​កៀរ​ស្ទើរតែ​ធ្លាក់​ទៅក្នុង​ស្នាមភ្លោះ រងរបួស​ថែម​ទៀតផង ។

ប្រភព​បន្តទៀតថា​៖ ពេលនោះ​រថយន្ត​បើក​រត់​ទាំង​កង់​បែក​បាន​ប្រហែល​៣​ទៅ​៤​គីឡូម៉ែត្រ ក៏ត្រូវ​ឃាត់ខ្លួន​បានតែ​ម្តង ។ ក្នុងការ​ឃាត់ខ្លួន​ដែរ សមត្ថកិច្ច​ក្រុម​អភិរក្ស​សត្វព្រៃ (MJP) ប្រចាំការ​សំឡូត​-​ប៉ៃលិន បាន​រកឃើញ​ឈើ​ប្រណីត ប្រភេទ​គ្រញូង​ចំនួន​៨​ដុំ ស្មើនឹង​១៧៧​គីឡូក្រាម ព្រមទាំង​ឃាត់ខ្លួន​បុរស​ម្នាក់​ឈ្មោះ សូ ផល្លា អាយុ​ជាង​៤០​ឆ្នាំ ជាម​ន្ត្រី​ស្នងការដ្ឋាន​នគរបាល ខេត្តបាត់ដំបង ។​ទាក់ទិន​ទៅនឹង​បញ្ហា​នេះដែរ ខាង​លោក​នឹង​រៀបចំ​កសាង​សំនុំ រឿង​បញ្ជូន​ខ្លួន​ជនសង្ស័យ និង​វត្ថុតាង​ខាងលើ ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន ដើម្បី​ចាត់ការ​

ទៅតាម​នីតិវិធី ។​ ​សូមបញ្ជាក់ថា កាលពី​ឆ្នាំ​២០១១​កន្លងទៅ​មាន​មន្ត្រី​បរិស្ថាន​ម្នាក់ ឈ្មោះ សំបូរ អាយុ​ជាង​៤០​ឆ្នាំ បាន​ឈរ​ស្ទាក់​រថយន្ត​ជនល្មើស​នៅពេល​យប់ ក៏ត្រូវ​គេ​បើក​រថយន្តបុក​ស្លាប់ចោល​កូន​ប្រពន្ធ ខណៈ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង ។ ដូច្នោះ​នៅ​ចំណុច​ខាងលើ​ជា​កន្លែង​ដែល​ក្រុម​ឈ្មួញ​រកស៊ី​ដឹកឈើ​គ្រញូង​លួចលាក់ យ៉ាង​ក្តៅគគុក ជា​យូរថ្ងៃ ខែ ឆ្នាំ​ផងដែរ ៕