​ប្រឡង​សញ្ញាប័ត្រ​បាក់​ឌុប​ឆ្នាំនេះ​នៅ​ខេត្តតាកែវ​មាន​សភាព​ស្ងប់ស្ងាត់រ​លួ​ន​ល្អ​ជាង​ឆ្នាំមុនៗ​

0

​តាកែវ ៈ ការប្រឡង​សញ្ញាប័ត្រ​បាក់​ឌុប​ឆ្នាំនេះ​មាន​សភាព​ល្អប្រសើរ​ជាង​ឆ្នាំ​កន្លងទៅ នៅឯ​ខេត្តតាកែវ​បាន​នឹង​កំពុង​ប្រព្រឹត្តិ​ទៅក្នុង ថ្ងៃទី​០៤.០៨.២០១៤ នេះ​យោងតាម​សម្តី​ប្រជាពលរដ្ឋ គាត់​បានមក​មើល​កូន​របស់គាត់​ប្រឡង​នាពេលនេះ បងប្រុស​ម្នាក់​គាត់​បាន និយាយប្រាប់​កម្ពុជា​ថ្មី​នា​ព្រឹក​មិញ​នេះ​ថា ៖ រូបគាត់​សាទរ​ចំពោះ​គោលការណ៍​រឹតបន្តឹង​នៃ​ការប្រឡង​នេះ​មិន​ដូច​ឆ្នាំមុនៗ នោះទេ ជាក់ស្តែង​នា​ឳ​កាស​នេះ​នៅតាម​បណ្តា​មណ្ឌល​ប្រឡង​នីមួយៗ​មាន​សភាព​ស្ងាត់​ល្អប្រសើរ​គ្មាន​ជនណាម្នាក់​ហ៊ាន​ចូល​បោះ ព្រុយយ៉ុង​នោះទេ ទង្វើរ​បែបនេះ​បានធ្វើអោយ​ពួកគាត់​មាន​ជំនឿ​ជឿជាក់​លើ​គោលការណ៍​របស់​រដ្ឋាភិបាល​ជា​ប្រមុខ​ថ្នាក់ដឹកនាំ កំពូល​ជាពិសេស​ក្រសួង​អប់រំ​បាន​រិត​បន្តឹង​រក​

ធនធានមនុស្ស​ពិតប្រាកដ​ទៅ​ថ្ងៃ​អនាគត ហើយ​បងប្រុស​គាត់​បាន​និយាយ​បន្ត ទៀតថា ៖ ប្រទេស​យើង​បើ​អនុវត្តន៍​បានល្អ​ក្នុង​ការប្រឡង​សិស្ស​បេក្ខជន​ប្រឡង​មាន​សិទ្ធិ​យក​ចូលក្នុង​បន្ទប់​ប្រឡង តែ​ចំណេះ វិជ្ជា​តែមួយគត់ នេះ​ជា​បញ្ហា​ដ៏​ល្អ​មួយ​ដើម្បី​ជ្រើស​រើសយក​គុណភាព​ផ្នែក​ធនធានមនុស្ស​ពិតៗ ជា​បញ្ហា​ដ៏​ល្អ​សម្រាប់​សង្គមជាតិ របស់​យើង​ហើយ​ពួកគាត់​ជា​ប្រជាពលរដ្ឋ​សុំ​គាំទ្រ​យ៉ាង​ពេញទំហឹង​ទៅលើ​គោលការណ៍​ដ៏​ល្អ​នេះ តែ​គួរអោយ​សោកស្តាយ​ក្នុង ឆ្នាំកន្លងមក​បើសិន​ជាមាន​ដូច​ថ្ងៃនេះ​ប្រហែល​នៅ​ស្រុក​យើង​សម្បូរ​ទៅដោយ​ធនធានមនុស្ស​ពិតៗ បងស្រី​ម្នាក់​គាត់​បាន​និយាយថា ៖ រូបគាត់​សុំ​គាំទ្រ​យ៉ាង​ពេញទំហឹង​ទៅលើ​គោលការណ៍​រិត​បន្តឹង​ក្នុងការ​ប្រឡង​ហើយ​ប្រឡង​អ្វី​ក៏ដោយ​

ហើយ​អោយ​ក្មេងៗ វា​ខំរៀន​ដើម្បី​ចំណេះដឹង​ខ្លួន​របស់​វា​ហើយក៏​ជា​អនាគត​ដ៏​ល្អប្រសើរ​សម្រាប់​ខ្លួនគេ​ដែរ និង ឳ​ពុក​ម្តាយ បានត្រឹមតែ​ស្តីប្រដៅ អោយ​កូន​ចូល​សាលារៀន​ផ្តល់ប្រាក់​តែប៉ុណ្ណោះ​ទេ ហើយ​មកដល់ពេលនេះ​មាន​គោលការណ៍​តឹងរ៉ឹង​ចឹ​ង​ខ្ញុំ ត្រេកអ​រណាស់ សុំអោយ​ថ្នាក់លើ​តឹង​ជាង​និង​ទៀត​ក៏​បាក​ដែរ​ពីព្រោះ​ខ្ញុំ​ចង់អោយ​កូន​ខ្ញុំ​វា​ចេះ​ពិតៗ​តែម្តង មិន​ថា​កូន​ខ្ញុំ កូន​អ្នក​ដ៏​ទៃ​ទេ ម៉ែ​ឳ​ចង់ អោយ​កូន​ចេះដឹង​គ្រប់គ្រាន់​ដើម្បី​អនាគត ពួកគេ ហើយ​ពួកគាត់​សុំអោយ​ថ្នាក់ដឹកនាំ​អនុវត្តន៍​គោលការណ៍​ខាងលើនេះ​ជា​រៀងរាល់ ឆ្នាំ​រហូត​ដើម្បី​បង្កើន​គុណភាព​ថ្នែ​ក​ធនធានមនុស្ស​ពិតៗ អោយបាន​ច្រើន​ក្នុងការ​អភិវឌ្ឍន៍​សង្គម​ជាតិ​យើង​។​

20140805_090212