Alberto Moreno ព្រមព្រៀង​ផ្លាស់​ពី Sevilla ទៅ Liverpool

​ក្លិប​ហង្ស​ក្រហម Liverpool ត្រូវបាន​គេ​រាយការណ៍​ថា បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​លើ​ការនាំយក​ខ្សែការពារ​ឆ្វេង Alberto Moreno ពី​ក្លិប Sevilla រួចរាល់​ហើយ​ដែល​មាន​តម្លៃ​ពលកម្ម​ប្រមាណ​១៦​លាន​ផោន ។​

Liverpool បាន​តាម​ធ្វើការ​ទាក់ទង​កីឡាករ​សញ្ជាតិ​អេ​ស្ប៉ាញ​រូប​នេះ​ជា​យូរណាស់​មកហើយ ប៉ុន្តែ​ក្លិប Sevilla  ធ្លាប់​បាន​បដិសេធ​មិន​ព្រម​លក់​ខ្សែការពារ​រូប​នេះ​ដោយ​ចង់ឲ្យ Liverpool ផ្តល់​តម្លៃ​ខ្លួន​ដល់​រូបគេ​ចំនួន​២០​លាន​ផោន ។​
​ទោះបីជា​យ៉ាងណា​ក៏ដោយ គេហទំព័រ Daily Mail បាន​អះអាង​ថា នៅពេលនេះ Sevilla បាន​យល់ព្រម​លក់ Moreno ទៅឲ្យ Liverpool ហើយ​ដែល​កីឡាករ​រូបនេះ​នឹង​ធ្វើ​ដំណើរ​ទៅកាន់​ទឹកដី Anfield នៃ​ប្រទេស​អង់គ្លេស នៅ​ថ្ងៃ​អង្គារ​នេះ ។​
​គួរបញ្ជាក់​ថា Liverpool ទើបតែ​បាត់បង់​ពានរង្វាន់ International Champions Cup បន្ទាប់ពី​ពួកគេ​ប្រកួត​ចាញ់ Manchester United ៣-១ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ៕

Alberto Moreno