រដ្ឋាភិបាលសហព័ន្ធអាមេរិកបានចេញការប្រកាស អាសន្នដល់បណ្តាក្រុមហ៊ុនអាកាសចរណ៍ពីការគំរាមកំហែងជាយថាហេតុ នៃគ្រាប់បែកលាក់ក្នុងស្បែកជើងក្នុងយន្តហោះនៃជើងហោះហើរមកកាន់ សហរដ្ឋអាមេរិក ។ទូរទស្សន៍អាមេរិក NBC ដែលដកស្រង់សម្តីបណ្តាមន្ត្រីរាយការណ៍កាលពីថ្ងៃទី១៩ កុម្ភៈថា ក្រសួងសន្តិសុខផ្ទៃក្នុងបានប្រកាសអាសន្នប្រាប់បណ្តាក្រុមហ៊ុន អាកាសចរណ៍ពីការគំរាមកំហែងជាយថាហេតុថ្មីនេះចំពោះសន្តិសុខ ដោយផ្អែកលើព័ត៌មានស៊ើបការណ៍អាមេរិកគួរឱ្យជឿជាក់នានា ។
ទីភ្នាក់ងារសើុបការណ៍អាមេរិកបានព្រមានពីការ បុ៉នប៉ងវាយប្រហារជាយថាហេតុលើបណ្តាយន្តហោះដឹកអ្នកដំណើរជាមួយ គ្រឿងផ្ទុះលាក់ក្នុងស្បែកជើង ។យោងតាមទូរទស្សន៍ NBC ថា ដោយសារបណ្តាក្រុមហ៊ុនអាកាសចរណ៍ត្រូវធ្វើការប្រុងប្រយ័ត្នពិសេស មួយចំពោះស្បែកជើងពួកអ្នកដំណើរតាមយន្តហោះទៅកាន់សហរដ្ឋអាមេរិក នោះបណ្តាអ្នកដំណើរនឹងអាចជាកម្មវត្ថុនៃការត្រួតពិនិត្យខ្លួន យ៉ាងតឹងតែងបំផុត ៕