កម្លាំងទាហានប៉ាគិស្ថានបានឲ្យដឹងថាយន្តហោះទម្លាក់គ្រាប់របស់កម្លាំងទាហានប្រទេសនេះបានទម្លាក់គ្រាប់ទៅលើទីតាំងក្រុមឧទាមតាលីបង់នៅតំបន់ជនជាតិភាគតិច Waziristan កាលពីថ្ងៃទី២០កុម្ភៈសម្លាប់បានក្រុមតាលីបង់១៥នាក់។ ប្រភពព័ត៌មានពីកម្លាំងយោធានប៉ាគីស្ថានបានឲ្យដឹងថា ការវាយប្រហារតាមដែនអាកាស់ទៅលើស្រុកMir Ali និងស្រុកមួយចំនួនទៀតនៅភាគខាងជើងWaziristan។ ការវាយប្រហារនោះបានសម្លាប់ខ្មាន់កាំភ្លើង១៥នាក់ និងបំផ្លាញ់សព្វាវុធបានយ៉ាងច្រើន ។ប៉ុន្តែក្រុមតាលីបង់មិនទាន់បញ្ចាក់ពីព័ត៌មានខាងលើនៅឡើយ។ រយៈពេលប៉ុន្មានម៉ោងមុខពេលវាយប្រហារ ក្រុមតាលីបង់បានស្នើរឈប់បាញ់ដោយមានលក្ខណ គឺរដ្ឋាភិបាលបញ្ឈប់សកម្មភាពវាយប្រហារ ឬចាប់ខ្លួនក្រុមតាលីបង់។
កាលពីថ្ងៃទី ១៨កុម្ភៈ រដ្ឋាភិបាលប៉ាគីស្ថានបានបញ្ចាក់យ៉ាងច្បាស់ថា ក្រុមតាលីបង់ត្រូវតែឈប់បាញ់ប្រសិនបើចងពិភាគ្សាដោយសន្តិភាបជាមួយរដ្ឋាភិបាល។ សកម្មភាពយោធានបានកើតឡើងក្រោយពេលកិច្ចពិភាគ្សាត្រូវបានពន្យាពេលដោយសារតែក្រុមឧទ្ទាមតាលីបង់បានប្រកាស់កាលពីថ្ងៃទី១៧កុម្ភៈថា បានសម្លាប់ទាហានប៉ាគីស្ថាន២៣នាក់កាលពីឆ្នាំ២០១០។
នៅថ្ងៃទី១៨កុម្ភៈ មន្ត្រីយោធាប៉ាគីស្ថានមួយរូបបាត់បង់ជីវិតក្នុងការប៉ះទង្គិចជាមួយក្រុមតាលីបង់នៅទីក្រុងPeshawar ជាប់ព្រំដែនប្រទេសអាហ្វហ្គានីស្ថាន។ ការវាយប្រហារទៅលើក្រុមតាលីបង់គឺជាលើកទី២ហើយក្នុងរយៈពេលមួយខែកន្លងមក។ កាលពីថ្ងៃទី២០មករាយន្តហោះចម្បាំងរបស់កម្លាំងទាហានប៉ាគីស្ថានបានទម្លាក់គ្រាប់ទៅលើ ទីតាំងក្រុមតាលីបង់សម្លាប់ខ្មាន់កាំភ្លើង៤០នាក់ក្នុងនោះមាន៣នាក់សញ្ចាតិអាល្លឺម៉ង។