​ប​ណ្ណ័​កម្មសិទ្ធិ​ដីធ្លី ទប់ស្កាត់បាន​នូវ​ទំ​នោះ​ហើយក៍​អាចជួយ​កែប្រែជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​បាន​

0

ស្ទឹងត្រែង​៖​មន្ត្រី​រៀបចំ​ដែនដី​ខេត្តស្ទឹងត្រែង​បាន​ចាត់ទុកថា​៖ ការរៀបចំ​គម្រោង​ចុះ​វាសវែង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ ជាការ​ដោះស្រាយបាន​នៅ​ទំនាស់​រាំ​រៃ លើ​បញ្ហាដីធ្លី​ទៅ​និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ ឲ្យ​មាន​ភាពសុខសាន្ត បន្ទាប់ពី​ទទួលបាន​ប​ណ្ណ័​កម្ម​សិទ្ធ កាន់កាប់​ដី ច្បាស់លាស់​។ ​នៅក្នុង​ពិធី ផ្សព្វផ្សាយ​សេចក្តីប្រកាស​កំណត់​តំបន់​ក្បាលដី ដើម្បី​ធ្វើការ​វិនិច្ឆ័យ​រៀបចំ ចេញ​ប​ណ្ណ័​កម្មសិទ្ធិ ជូន​ប្រជាពលរដ្ឋ​នៅ សង្កាត់​ស្រែ​ឬ​ស្សី​ក្រុង​ស្ទឹងត្រែង ថ្ងៃទី​០៥​សីហា​ឆ្នាំ​២០១៤ លោក ហេ​សុផាន់​ណា​រ៉ា​ប្រធាន នាយកដ្ឋាន​បច្ចេកទេស​ព័ត៌មាន​សូ​រិ​យោ​ដី​បាន​លើកឡើងថា​៖​ការ រៀបចំ​ឲ្យ​មានប​ណ្ណ័​កម្មសិទ្ធិ​ដីធ្លី​កាន់កាប់​ត្រឹមត្រូវ ជាការ​បញ្ជាប់​នូវ​រឿង​រាវ​លើ​បញ្ហាដីធ្លី​ដែល​កើតមាន​មិនចេះចប់ ដោយសា​គ្មាន​ប​ណ្ណ័​កម្មសិទ្ធិ​។

​លោក​បញ្ជាក់ថា​៖​នៅពេលដែល​បងប្អូន​ប្រជាពលរដ្ឋ​ទទួល​ប​ណ្ណ័​កម្ម​សិទ្ធ​តម្រូវ​ឲ្យ​បង់ប្រាក់​តែម្តង​គត់​ទៅ តាម​ស្ថានភាព​ដី គឺ​ដី​កសិកម្ម​ជនបទ​ត្រូវ​បង​តម្លៃ​១​រៀល​លុយ​ខ្មែរ​ដី​លំនៅដ្ឋាន​បង​១០​រៀល​លុយ​ខ្មែរ​ចំពោះ​ដី​ប្រជុំជន​ស្រុក​ត្រូវ​បង់​២០​រៀល លុយ​ខ្មែរ​ក្នុង​១​ម៉ែត្រការ៉េ ទៅតាម​តំលៃ​សេវា​នៃ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខ​ជា​ប្រព​ន្ធ័​ដែល​ក្រសួង​សេ​កិច្ច​និង​ហិរញ្ញវត្ថុ​និង​ក្រសួង​រៀបចំ​ដែនដី បានកំណត់​។ ​

លោក កុល សំអុល អភិបាលខេត្ត​ស្ទឹងត្រែង មាន​ប្រសា​ស​ន៏​ជំរុញ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​អនុវត្ត​ទៅតាម​សេចក្តីប្រកាស​កំណត់​តំបន់​ក្បាលដី​ពីព្រោះ​ប​ណ្ណ័​កម្មសិទ្ធិ មាន តម្លៃ យើង​មាន​សិទ្ធ អាស្រ័យ​ផល និង​ចាត់ចែង​ដី​របស់ខ្លួន​ផ្តាច់មុខ​ពេលចេញ​ប​ណ្ណ័​ហើយ​ដោះស្រាយបាន​លែង​ទាស់​គ្នា​ទៀត លែ​មា​នន​ណា​បង្ខិត​ព្រុំដី​អ្នកណា​ទៀតហើយ វា​មានប​ញ្ចី​ច្បាស់លាស់ ទី​ពីរ​ធានា​សិទ្ធិ ធានា​ការកាន់កាប់​ជាប់​រៀងរហូត អត់​ពី​ណា​មក​បន្លំ​លក់ ពី​ណា​មក​ដេញ​ពី​ណា​មក​ទាយក​ទៅវិញ​ទេ​គឺ​ចេញ​ដោយ​រដ្ឋបាល​សុរិយោដី ទទួលស្គាល់​ដោយ​ច្បាប់​រដ្ឋ ទី​បី​បានន័យថា ការចុះបញ្ជី​បាន​បែងចែក ផ្លែផ្កា​ដោយ​យុត្តិធម៌ មីង​មាន​ដី​ប៉ុន្មាន ប្រកាស​ធ្វើ​ប័ណ្ណ​ប៉ុណ្ណឹង ទី​បួន​ធានា​សុវត្ថិភាព​ទាំងស្រុង អត់​មាន​អ្នក​លួចបាន អត់​មាន​អ្នកមានអំណាច ក្រុមហ៊ុន អត់​មាន​អ្នកមាន​លុយ​ណា​មក​រឹបអូស​ដកហូត​ទាយក​ដី​របស់​យើង​បាន​ទេវា​ជា​កម្ម​សិទ្ធ​របស់​យើង​តែមួយគត់​។

​លោក​មាន​ប្រសា​ស​ន៏​ទៀតថា​៖ ជាមួយនេះ ផ្នែក​ជំនាញ​សូ​រិ​យោ​ដី​និង​អ្នក​ពាក់​ព​ន្ធ័​ទាំងអស់ ក៏ត្រូវ​រៀបចំ​យន្តការ ការវាស់វែង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ត្រឹមត្រូវ ចៀសវាង​ពេល​ចុះ​វាសវែង​ទាយក​ប្រាក់ កេង​ប្រ​វ័​ញ្ញ​រក​លាប​សក្ការៈ ខុសពី​សារាចរ​ណែនាំ​របស់​ក្រ​សូង​រៀបចំ​ដែនដី និង គោលនយោបាយ​របស់​រា​ជ​រដ្ឋាភិបាល​នោះទេ​។ លោក​លី ឧសភា អនុប្រធាន​មន្ទីរ​សូ​រិ​យោ​ដី​ខេត្ត​បាន​បញ្ជាក់ថា​៖​កន្លងមក​មន្ត្រី​ជំនាញ​ចុះ​អនុវត្ត​នៅ​សង្កាត់​ព្រះបាទ​បាន​ត្រឹមត្រូវ ជូន​ប្រជាពលរដ្ឋ មាន​ចំនួន​៥៥៤​គ្រួសារ និង​មាន​ផ្ទៃដី​សរុប​ចំនួន ៥.៥១២​ហិច​តា ក្នុងនោះ​មាន​ដី​បង្កបង្កើនផល​ចំនួន ៧៩៤ ហិច​តា​ហើយ​បន្ទាប់ ពី ផ្សព្វផ្សាយ​សេចក្តីប្រកាស​កំណត់​តំបន់​ក្បាលដី នេះ​ទៅ​មន្ត្រី​ជំនាញ​និង​ចុះ​អនុវត្ត​នៅ​សង្កាត់​ស្រះ​ឬ​ស្សី និង​សង្កាត់​ផ្សេងៗ នៅក្នុង​ក្រុង​ស្ទឹងត្រែង​បន្តទៀត​៕???????????????????????????????