បុរស​ម្នាក់​ត្រូវ​រថយន្តបុក​កិន​ខ្ទេច​ក្បាល​ស្លាប់​ពេល​គេ​ជិះ​ម៉ូតូ​ពីក្រោយ​អ្នក​ឌុប​ ​ធ្លាក់ចុះ​លើ​ថ្នល់​ពេល​ផ្លូវបត់ អ្នកបើក​ម៉ូតូ​រត់​គេចខ្លួនបាត់​

0

​កំពង់ឆ្នាំង​៖​ ​បុរស​វ័យក្មេង​ម្នាក់ ត្រូវបាន​រថយន្ត​ធុន​ធំ​មិន​ស្គាល់​ម៉ាក​បុក ហើយ​កិន​បែកក្បាល​ខ្ទេច​ស្លាប់​ភ្លាមៗ​កន្លែងកើតហេតុ ពេល​រូបគេ​និង​មិត្ត​ភ័​ក្រ​ម្នាក់ទៀត​កំពុង​ជិះ​ម៉ូតូ​បាន​ធ្លាក់​រូបគេ​ចុះ​មកលើ​ថ្នល់​។​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៩​និង​៤៥​នាទី​យប់​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០១៤ ចំណុច​មុខ​សាលាបឋមសិក្សា​ស្វាយជ្រុំ ស្ថិតក្នុង​ភូមិ​ចំការ​ឃ្លៃ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​ ​សមត្ថកិច្ច​ចរាចរណ៍​ផ្លូវគោក​ខេត្ត​បានអោយដឹងថា​៖​សព​បុរសរងគ្រោះ​ឈ្មោះ ប៉ាត សីហា អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទួល​ពង្រ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ​។​

មុនពេល​កើតហេតុ​ជនរងគ្រោះ​និង​មិត្ត​ភ័​ក្រ​មា្ន​ក់ទៀត​ឈ្មោះ វៀត អាយុ​២៧​ឆ្នាំ​បាន​ជិះ​ម៉ូតូ​សង់​មួយគ្រឿង​ផលិត​នៅ​ប្រទេស​ចិន ពណ៌​ព្រីង​ទុំ មិនមាន​ស្លាក​លេខ ដែល​បើកបរ​ដោយ​ឈ្មោះ វៀត​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​។​លុះ​ធ្វើដំណើរ​មកដល់​ចំណុចកើតហេតុ​រូបគេ​ទាំង​២​នាក់​បាន​បត់​ឆ្វេង​ឆ្លងថ្នល់​ចូល​ផ្លូវ​ក្រាល​គ្រួស​ក្រហម ខណៈនោះ​មាន​រថយន្ត​ធុន​ធំ​មួយគ្រឿង​មិន​ស្គាល់​ម៉ាក​បាន​បើក​មកដល់ និង​បាន​បុក​កិន​ក្បាល​ជនរងគ្រោះ​ឈ្មោះ ប៉ាត សីហា អូស​ចំងាយ​ប្រមាណ​ជិត​៣០​ម៉ែត្រ បណ្តាលអោយ​ជនរងគ្រោះ​ស្លាប់​ភ្លាម​មួយ​រំពេច​។ ​ក្រោយពី​កើតហេតុ​ឈ្មោះ​វៀត ជា​អ្នកបើកបរ​ម៉ូតូ ដែល​មិន​រងគ្រោះ​បាន​ទៅប្រាប់​គ្រួសារ​សព ហើយ​គេចខ្លួនបាត់​តែម្តង ដោយ​មិនបាន​ប្រាប់​ពី​មូលហេតុ និង​ភិនភាគ​រថយន្ត​នោះឡើយ​។​

​ ​សមត្ថកិច្ច​និង​ក្រុមគ្រួសារ​សព និង​អ្នកជិតខាង​កំពុងមាន​ការងឿងឆ្ងល់​ថា ហេតុអ្វី​ក៍​រថយន្ត​នោះ​បុក​ចំ​តែ​ឈ្មោះ ប៉ាត សីហា ហើយ​ឈ្មោះ វៀត មិន​រងរបួស ចំណែក​ម៉ូតូ​ក៍​មិនបាន​ត្រូវ​អ្វី​ដែរ ខណៈ​ពួកគេ​កំពុង​ជិះ​ម៉ូតូ​១​គ្រឿង​ជាមួយគ្នា ដែល​គេ​សង្ស័យថា ជនរងគ្រោះ​បាន​ធ្លាក់​ពីលើ​ម៉ូតូ​នៅពេល​បត់​ចូល​ផ្លូវ​សំ​គ្រួ​ក្រហម ទើបត្រូវ​រថយន្តបុក​កិប​ស្លាប់​។​ ​ ​ដោយឡែក​សព​បុរសរ​ង​គ្រោះ​ត្រូវបាន​ម្តាយ​និង​បងប្អូន​ដឹក​តាម​រ៉ឺម៉ក​ម៉ូតូ​ទាំងយប់ យកទៅ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​រថយន្ត​បង្ក​បាន​បើក​គេចខ្លួនបាត់​។​

​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​ឈ្មោះ វៀត ជា​អ្នក​បើ​ម៉ូតូ​យកមក​សាកសួរ​តាម​នីតិវិធី ទើប​ដឹង​ពី​មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​ច្បាស់លាស់​៕ ( ឈៀង ថា​រិ​ទ្ធ ) កំពង់ឆ្នាំង​,០៧.០៨.២០១៤ ( រូប​សុំ​ពី​មិត្ត​ភ័​ក្រ ) ​កម្មករ​ទៅ​ស៊ី ឈ្នួល​នៅ​ប្រទេស​ថៃ​ផឹក​សី​ុ​ស្រវឹង​ឈានដល់​ចាក់​សំលាប់​គ្នា​យ៉ាង​សាហាវ​ស្លាប់​ម្នាក់​អ្នក​ចាក់​ជាប់គុក​ ​បន្ទាយមានជ័យ​៖ ​កម្មករសំណង់​ម្នាក់ បាន​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​៣​ខែ ត្រូវបាន​កម្មករ​ខ្មែរ​ដូចគ្នា​ចាប់​សម្លាប់​ដោយ​កាំបិត​ចិត្ត​បន្លែ ស្លាប់​យ៉ាង​អាណោច​អធម ព្រោះតែ​ទំនាស់​ពាក្យសម្តី​ក្នុងពេល​ផឹកស៊ី ក្រោយ​សម្រាក​ពី​ការងារ ។​ការចាក់សំលាប់​គ្នា​រវាង​កម្មករ​នោះ​កើតឡើង​កាលពី​ល្ងាច​ថ្ងៃ​ច​ន្ទ័ កន្លងទៅ ហើយ​នៅ​ព្រឹក​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០១៤​នេះ សព​ជនរងគ្រោះ​ត្រូវបាន ស្ថានទូត​កម្ពុជា និង​អាជ្ញាធរ​ថៃ បញ្ជូនមក​ស្រុកកំណើត​វិញ​តាម​ច្រក​ប៉ោយប៉ែត ដើម្បី​ប្រគល់ជូន​សាច់ ញាតិ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​។

មន្ត្រី​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា ថៃ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ អ៊ុំ ណា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ដ្ឋា​ន ភូមិ​ដង​រុន ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ បាន​ទៅរក​ករ​ងារ​ធ្វើ​នៅ​ប្រទេស​ថៃ ក្នុង​ខេត្ត​ឈុន​បូរី ។ សមត្ថកិច្ច​បាន​បន្តថា មុនពេល​កើតហេតុ​ជនរងគ្រោះ​និង​ដៃគូ​ដែលជា​ជនជាតិខ្មែរ​ដូចគ្នា​មានទំនាស់ ពាក្យសម្តី​ពេល​ផឹកស៊ី បាន​ចាក់​សម្លាប់ កាល​វេលា​ម៉ោង​៤​នាទី​ល្ងាច ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០១៤ ។ ក្រោយ​ធ្វើ​សកម្មភាព ជនល្មើស​បាន​រត់គេច​មិនបាន​ប៉ុន្មាន​នាទី​ផង​ត្រូវបាន​សមត្ថកិច្ច​ថៃ​ក្របួច​បានសម្រេច ។​ ​បច្ចុប្បន្ន​ត្រូវបាន​សមត្ថកិច្ច​ថៃ​ឃាត់ខ្លួន​នៅ​ខេត្ត​ឈុន​បូរី ប្រទេស​ថៃ ដើម្បី​សាកសួរ​នាំ និង​មិនទាន់​ដឹង​អត្តសញ្ញាណ ភេទ​ប្រុស អាយុប្រមាណ​ជា​២០​ឆ្នាំ មាន​លំនៅ​ភូមិ​ឃុំ​ជាមួយគ្នា ។​គ្រាន់តែ​រឿង​ផឹក​ស៊ីទាស់​ពាក្យសំដី​គ្នា​បន្តិច​ប​ន្ទួ​ច​សោះ​មិន​អនុគ្រោះ​ឲ្យ​ឈានដល់​ការសំលាប់​គ្នា​យ៉ាង​សាហាវ លុះ​ចូលដេក​ក្នុង​គុក​ទើប​ស្រក់​ទឹកភ្នែក​។​ 3 555