សារព័ត៌មានAFP កាលពីថ្ងៃទី២០កុម្ភៈបានផ្សព្វផ្សាយថាតំណាងជាន់ខ្ពស់ទទួលបន្ទុក គោលនយោបាយសន្តិសុខនិងកិច្ចការបរទេសរបស់សហគមន៍អ៊ឺរ៉ុបលោកស្រី Catherine Ashton បានប្រកាស់ថា កិច្ចពិភាគ្សាស្តីអំពីបរមាណូបន្ទាប់ទៀតនឹងធ្វើឡើងនៅថ្ងៃទី១៧កុម្ភៈនៅទីក្រុង Vienna ប្រទេសអូទ្រិស។ មានប្រសាសន៍នៅក្នុងកិច្ចពិភាគ្សារយៈពេល២ថ្ងៃប្រកបដោយប្រសិទ្ធិភាព និងប្រធានបទក្នុងកិច្ចពិភាគ្សាបន្ទាប់មកនិងត្រូវបន្តនៅពេលខាងមុខ។
នៅក្នុងព្រិត្តិការមួយផ្សេងទៀត រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ងលោកMohammad Javad Zarif បានប្រកាស់ថា រដ្ឋាភិបាលទីក្រុងតេអេរ៉ងបានឈានដល់កិច្ចព្រមព្រៀងជាមួយប្រទេស ចូលរួមក្នុងកិច្ចប្រជុំនាពេលកន្លងមក ក៏ដូចជាប្រធានបទបន្តពិភាគ្សាបន្តទៀត។ នៅក្នុងបណ្តាញទំនាក់ទំនងហ្វេសប៊ុក លោកZarif បានបញ្ចាក់ថា លោកស្រីAshton បានឯកភាពទៅលើប្រធានបទត្រូវពិភាគ្សាបន្ត។