ការប្រកួត​បាល់ទាត់​ជា​លក្ខណៈ​មិត្តភាព​ក្របខណ្ឌ​ធនាគារ​អេស៊ីលីដា​

0

​ក្រុម​សាខា​ស្រុក​កណ្តាលស្ទឹង យកឈ្នះ​ក្រុម​សាខា​ស្រុក​ស្អាង​ដោ​យល​ទ្ឋ​ផល​៥​ទល់នឹង​៣ ក្នុងការ​ប្រកួត​បាល់ទាត់​ក្របខណ្ឌ​ធនាគារ​អេស៊ីលីដា លើ​ទីលាន​ដំរី​ស ស្ថិតក្នុង​មជ្ឍមណ្ឌល​គរុកោសល្យ​ភូមិភាគ​រាជធានី​ភ្នំពេញ​អូរ​បែកក្អម នា​ព្រឹក​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១៤ ។​ ​ ​ក្រុម​ទាំង​២​នេះ​មានប្រៀប​និង​កំលាំង​បច្ចេកទេស​លេង​មិន​ចាញ់​គ្នា​ប៉ុន្មាន​ទេ ទាំង​ការគ្រប់គ្រង​ក៏ដូចជា​ប​ញ្ចូ​ន​គ្រាប់​បាល់​ឈានទៅរក​ទី​គូប្រកួត​រៀងខ្លួន ប៉ុន្តែ​ក្រុម​សាខា​ស្រុក​កណ្តាលស្ទឹង មានសំណាង​ជាង​ដោយ​ក្នុង​តង់​ទី​១​គេ​អា​ចរក​គ្រាប់​បាល់​បាន​នាំមុខ​បណ្តោះអាសន្ន​២​ទល់នឹង​១ ។ ពេល​ចូលដល់​តង់​ទី​២​ក្រុម​សាខា​ស្រុក​ស្អាង វាយបក​សង​វិញ​ចំនួន​២​គ្រាប់ ខ​ណះ​គូប្រកួត​រកបាន​៣​គ្រាប់​បន្ថែម​ដែរ ។7

៥​គ្រាប់​ក្រុម​សាខា​ស្រុក​កណ្តាលស្ទឹង កីឡាករ​សូ សុខុម ២​គ្រាប់ ទីវ សុខា ចាន់ ច​ន​ប៉ុ​ណ្ណៈ កូវ សិលា ម្នាក់​១​គ្រាប់ រីឯ​៣​គ្រាប់​ក្រុម​សាខា​ស្រុក​កណ្តាលស្ទឹង កីឡាករ​អ៊ុច សត្យា​២​គ្រាប់ និង​អ៊ុំ រតនៈ ១​គ្រាប់ ។​ ​ ​ជា​រៀងរាល់​ចុង​សប្តាហ៍​ក្រុមបាល់ទាត់​ធនាគារ​អេស៊ីលីដា​ស្ទើរ​គ្រប់​សាខា​ទាំងអស់ តែងតែបាន​ធ្វើការ​ប្រកួត​គ្នា​ជាប្រចាំ​ក្រោយ​សំរាក​ពី​ការងារ​ដើម្បី​ជាការ​ជំ​រះ​នូវ​ទុក្ខ​កង្វល់ និង​ភាពស្មុគស្មាញ ហើយ​អ្វីដែល​ពិសេស​ជាងនេះទៅទៀត​នោះ គឺជា​ការ​រឹតចំណង​មិត្តភាព​សាមគ្គីភាព រវាង​កីឡាករ​ដែលជា​បុគ្គលិក​ធនាគារ​អេស៊ីលីដា នៅតាម​បណ្តា​សាខា​នីមួយៗ 1

ឱ្យ​កាន់តែ​ជិតស្និត​បន្ថែមទៀត ពីព្រោះ​កីឡា​មិន​ត្រឹមតែ​ធ្វើឱ្យ​យើង​មាន​សុខ​ភាពល្អ​តែប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​ធ្វើឱ្យ​យើង​មានការ​រាប់អាន​គ្នា​កាន់តែ​ស្និត​ស្នាល​ជាមួយ​ផងដែរ ។​គួរ​រំលឹក​ផងដែរ​ថា បច្ចុប្បន្ន​កីឡាបាល់ទាត់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា កំពុង​តែមាន​ការរីក​ចំរើន និង​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​យុវជន មហាជន​ពី​គ្រប់​ម​ជ្ឍ​ដ្ឋា​ន នេះ​ដោយមាន​ការយកចិត្តទុកដាក់​ខ្ពស់​ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ទើប​ធ្វើឱ្យ​វិស័យ​កីឡាបាល់ទាត់ មានការ​អភិវឌ្ឍន៍​រីកចម្រើន​ជា​បន្តបន្ទាប់ ៕ ​34