មន្ត្រី​កូរ៉េខាងជើង នឹងធ្វើ​ទស្សនកិច្ច​កូរ៉េខាងត្បូង ដើម្បី​ពី​ភា​ក្សា រឿង​ប្រកួត​កីឡា​អាស៊ី ​

0

គណកម្មាធិការ អូឡាំពិក​កូរ៉េខាងត្បូង កំពុង​រៀបចំ​ផែនការ​ធ្វើ​ទស្សនកិច្ច​មកកាន់ ប្រទេស​កូរ៉េខាងត្បូង​នៅ​ចុង ខែសីហា ខាងមុខនេះ ដើម្បី​ចូលរួម​ពិភាក្សា អំពី​ការរៀប​ព្រឹត្តិ ការណ៍ និង សិក្ខាសាលា​ស្តីពី​ការរៀបចំ​ប្រកួត​កីឡា​អាស៊ី ដែល នឹង​ប្រារព្ធ​ធ្វើឡើង នៅ​ទីក្រុង​កំពុងផែ​អ៊ី​ន​ជឿន របស់​ប្រទេស​កូរ៉េខាងត្បូង ក្នុង​ខែតុលា ឆ្នាំ ២០១៤​។​ ​ទីភ្នាក់ងារ​ព័ត៌មាន​យ៉ុ​ន​ហាប់ របស់​កូរ៉េខាងត្បូង​បានចេញ​ផ្សាយ នៅ​ថ្ងៃ​សៅរ៍​ទី​០៩ ខែសីហា នេះ ដោយ​លើកឡើង​ពី សម្តី​របស់​គណៈកម្មកា​រ រៀបចំ​កីឡា​ខាងលើនេះ​ថា គណកម្មការ​ធិ​ការ កូរ៉េខាងជើង គ្រោង​នឹងធ្វើ​ទស្សនកិច្ច​មកកាន់​កូរ៉េ ខាងត្បូង នៅ​ថ្ងៃទី ២០ ដល់ទី ២២ ខែសីហា ខាងមុខនេះ ដើម្បី​ពិភាក្សា​ពី​ការងារ​ទូទៅ

ដើម្បី​សម្រួល​ដល់​ការចូលរួម របស់ អត្ត​ព​លិ​ក និង អ្នកគាំទ្រ កូរ៉េខាងជើង​ទាំងអស់ នៅ​ទឹកដី​កូរ៉េខាងត្បូង​។​ ​គួរ​បញ្ជាក់ថា កីឡា​អន្តរជាតិ​ខាងលើនេះ នឹងត្រូវ​ធ្វើឡើង នៅ​ពហុ​កីឡដ្ឋាន​អន្តរជាតិ ទីក្រុង អ៊ី​ន​ជឿន និង កីឡដ្ឋាន​បម្រុង មួយចំនួនទៀត​។ ប្រទេស​កូរ៉េខាងត្បូង ក៏​ធ្លាប់​ធ្វើជា​ម្ចាស់ផ្ទះ​នៃ កីឡា​នេះ​ម្តង​ដែរ កាលពី​ចុង​ទសវត្សរ៍ ១៩៨០៕ ​