ត៌ពីកំពង់ធំ ខណ្ទរដ្ឋបាលជលផលកំពង់ធំនៅដើមឆ្នាំ២០១៤បានប្រើកណ្តាប់ដៃដែកចាត់វិធានការចុះបង្ក្រាបបទ ល្មើសនេសាទខុសច្បាប់បានចំនួន១៣ករណីគិតចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី០៨ ខែគុម្ភៈ ឆ្នា២០១៤! លោក ប៉ែន វណ្ណារិទ្ធ នាយខណ្ទរដ្ឋបាលជលផលកំពង់ធំមាន
ប្រសាសន៏ឲ្យដឹងថា!គិតចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី០៨ ខែគុម្ភៈ ឆ្នាំ២០១៤ កំលាំងចំរុះរួមមានៈនគរបាល កងរាជអាវុធហត្ថ តំបន់សឹករងកំពង់ ធំដឹកនាំដោយផ្នែកជំនាញរដ្ឋបាលជលផលចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់(ឆក់ត្រី)បានចំនួន១៣ករណីឃាត់ខ្លួនជនសង្ស័យ១២នាក់ ដុំឆក់១៣គ្រឿង អាគុយ១២វុល៤០អាំពែចំនួន៣០អាគុយ ម៉ូតូ៨គ្រឿង ម៉ាស៊ីនសាក់អាគុយ២គ្រឿង!។
ជាក់ស្តែងនៅវេលាម៉ោង៩.៥០នាទីព្រឹកថ្ងៃទី០៨ ខែគុម្ភៈ ឆ្នាំ២០១៤ ឃាត់ខ្លួន បានជន្ស័យម្នាក់ឈ្មោះ លី រ៉ូ ភេទប្រុសអាយុ ១៨ឆ្នាំ រស់នៅភូមិស្រយ៉ូវជើង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន កំពុងធ្វើសកម្មភាពឆក់ត្រីនៅចំនុចតំបន់អាចារ្យប៊ុត ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ដកហូតបានវត្ថុតាងអាគុយ១២វុល៤០អាំពែចំនួន២ដុំភ្លើងឆក់១គ្រឿងនិងម៉ូតូសង់កូរ៉េ១គ្រឿង!កាលពីថ្ងៃ៦ខែគុម្ភៈឆ្នាំ២០១៤កំលាំងរបស់យើងក្រោមកិច្ចសហប្រតិបត្តិការណ៍ល្អបានចុះបង្ក្រាបបទល្មើសឆក់ត្រីនិងបានរឹបអូសម៉ាស៊ីន សាកអាគុយចំនួន២គ្រឿង រួមជាមួយអាគុយ ជាច្រើនគ្រឿងគ្រឿង ដែលជនល្មើសកំពុង លួចលាក់ធ្វើសក្មភាពសាកអាគុយប្រើប្រាស់នៅក្នុងព្រៃ សម្រាប់ប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់ឆក់ត្រី ។
នៅក្នុងទឹកដីស្រុកកំពង់ស្វាយ!រួចបាននាំយកមកកាន់ផ្នែកសង្កាត់រដ្ឋបាលជលផលក្រុងស្ទឹងសែននៅវេលាថ្ងៃត្រង់ នាថ្ងៃទី០៧ ខែគុម្ភៈ ឆ្នាំ២០១៤ !ជនសង្ស័យរួមជាមួយនិងវត្ថុតាងទាំងអស់ត្រូវបានរៀបចំកសាងសំ នុំរឿងបញ្ជូនទៅកាន់សាលាតំបូងខេត្តកំពង់ធំ ចាត់កាតតាមផ្លូវច្បាប់!លោក ប៉ែន វណ្ណរិទ្ធនាយខណ្ទរដ្ឋបាល ជលផលកំពង់ធំបានឲ្យដឹងទៀតថា!កន្លែងសាកអាគុយនៅក្នុងព្រៃដែលយើងបង្ក្រាបបាននេះ!គឺវាសំខាន់ណាស់សម្រាប់ចែកចាយធ្វើសកម្មភាពប្រព្រឹត្តបទល្មើសនេសាទឆក់ត្រី។
!លោកសូមអំពាវនាវយ៉ាងទទូចម្តងហើយម្តងទឿតថា!សូមបងប្អូនប្រជាពលរដ្ឋឈប់នាំគ្នាប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់(ឆក់ត្រី)នេះទៀតទៅ!ព្រោះវានាំឲ្យមានទោសដល់ខ្លួន!ហើយវាក៏ជាកាបំផ្លិចបំផ្លាញដ៏ធំមួយទៅដល់ពពួកមច្ឆាជាតិ!បើមិនត្រូវស្លាប់ទេនោះ!ក៏ធ្វើឲ្យពពួកមច្ឆាជាតិខកខានពងកូនបន្តរពូជជាច្រើនឆ្នាំទៀតផង!ចំណែកខណ្ទរដ្ឋបាលជលផលកំពង់ធំ នឹងធ្វើសកម្មភាពឲ្យដូចជាភ្លៀងរលឹម ដោយត្រូវបានប្រើប្រាស់កំលាំងចំរុះសហការជួយគ្នា ដើម្បីចុះប្រតិបត្តិការបង្ក្រាបបទល្មើសណាដែលប្រើប្រាស់នូវ ឧបករណ៍នេសាទខុសច្បាប់ទាំងអស់នេះ។