ក្រុមការងាររាជរដ្ឋាភុបាលចុះមូលដ្ឋានឃុំពាក់ស្នែងត្រួតពិនិត្យការងារសាងសង់ទីស្នាក់ការថ្មីគណបក្សឃុំពាក់ស្នែង

0

សៀមរាប៖ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំពាក់ស្នែង ស្រុកអង្គរធំខេត្តសៀមរាប ដឹកនាំដោយឯកឧត្តម ស ថាវី និង ឯកឧត្តម ខៀវ ឆេន បានចុះបំពេញការងារនៅមូលដ្ឋាន ដើម្បីត្រួតពិនិត្យការងារសាងសង់ទីស្នាក់ការថ្មីគណបក្សឃុំពាក់ស្នែង នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ ។ រហូតមកដល់ថ្ងៃនេះ ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំពាក់ស្នែង សាងសង់សម្រេចបាន៦០%ហើយ គ្រោងនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២១ ខាងមុខ។
ឯកឧត្តម ខៀវ ឆេន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំពាក់ស្នែង មានប្រដាសន៍ ណែនាំដល់ក្រុមជាងឲ្យយកចិត្តទុកដាក់សាងសង់ទីស្នាក់ការឲ្យបានរួចរាល់តាមផែនការគ្រោងទុក ជាមួយគ្នានេះ ការសាងសង់ត្រូវធានាគុណភាពឧបករណ៍សម្ភារៈ ឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដែលបានចុះកិច្ចសន្យាសាងសង់ជាមួយគ្នា។ ឯកឧត្តម ក៏បានណែនាំដល់មន្ត្រីគណបក្សបន្តយកចិត្តទុកដាក់តាមដានការងារសាងសង់ឲ្យបានជាប់ជាប្រចាំ ដើម្បីធានាទីស្នាក់ការគណបក្ស ដែលបានសាងសង់នេះមានគុណភាព ប្រសិទ្ធភាព និងប្រើប្រាស់ជាសម្បត្តិសាធារណៈបានយូរអង្វែង។ ស្របពេល ជាមួយគ្នានេះ ឯកឧត្តម និង ក្រុមការងារក៏បានចុះសួរសុខទុក្ខប្រជាពលរដ្ឋចំនួន១៦គ្រួសារ នៅក្នុងឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប ដែលកំពុងធ្វើចិត្តាឡីស័ក។ បានពាំនាំនូវ ប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចពិជ័យសេនា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តសៀមរាប ជូនចំពោះបងប្អូនទាំងអស់ និងបានជម្រាបជូនថា ទោះបីប្រទេសជាតិកំពុងជួបប្រទះនូវការរីករាល ដាលជំម្ងឺកូវីដ-១៩ ក៏ដោយ ប៉ុន្តែក្រុមការងារ ចុះមូលដ្ឋានឃុំពាក់ស្នែង នៅតែឆ្លៀតពេលដ៏មមារញឹក និងចាត់តាំងតំណាងក្រុមការងារចុះជាប់ជាប្រចាំ ដើម្បីសួរសុខទុក្ខ និងជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋ ដែលបាននិងកំពុងជួបការលំបាក។ ឧត្តមបានសំណូមពរដល់ប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក អនុវត្តឲ្យបានម៉ត់ចត់ តាមពេលវេលាដែលបានកំណត់ “រយៈពេល១៤ថ្ងៃ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុវត្តឲ្យមានប្រសិទ្ធភាព តាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី “៣កុំ និង៣ការពារ”។ ឯកឧត្តម និង ក្រុមការងារបាននាំយកអំណោយមួយចំនួនជូនប្រជាពលរដ្ឋក្នុងម្នាក់ៗ ទទួបានអង្ករ២៥គីឡូក្រាម មី១កេះ ទឹកត្រី១យួរ ទឹកសុទ្ធ១កេះ និងថវិកាចំនួន៥ម៉ឺនរៀល ៕