ខេត្តព្រះសីហនុ៖ ក្នុងឱកាសខួបលើកទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០ ២១ ក្រោមប្រធានបទ«ទាំងអស់គ្នាចូលរួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធ និងជំងឺកូវីដ-១៩ មានសប្បុរស ជនជាច្រើនបាននាំយកអំណោយ ឧបត្ថម្ភដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ក្នុងគោលដៅ រូមចំណែកជួយដល់ប្រជា
ពលរដ្ឋរងគ្រោះ ដែលជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ ជាពិសេសប្រជាពលរដ្ឋកំពុងរស់នៅក្នុងផ្ទះធ្វើចត្តាឡីស័កពាក់ព័ន្ធព្រឹត្តិការណ៍ (សហគមន៍ ២០កុម្ភៈ)។
សប្បុរសជន ដែលនាំអំណោយឧបត្ថម្ភ ជូនមកសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ នាពេល នេះរូមមាន ៖ ១.ក្រុមហ៊ុន(DV INTERNATIONAL GROUP) ម៉ាស់ចំនួន ៥០,០០០ម៉ាស់ ថ្នាំឪសថបុរាណចិនចំនូន ២,០០០ប្រអប់ ថ្នាំទីបចិនចំនួន ២០០ប្រអប់ វីតាមីនស៊ីចំនួន ១,៦០០ទីប និងទឹកសុទ្ធចំនួន ២០០កេស រួមនិង ថវិកាចំនួន ១០,០០០ ដុល្លាអាមេរិក(មួយម៉ឺនដុល្លាអាមេរិកផងដែរ។
២.ឯកឧត្តម សុខ កល្យាណ និងលោកជំទាវ បានបរិច្ចាគថវិកាចំនួន ១០,០០០ ដុល្លាអាមេរិក(មួយម៉ឺន ដុល្លាអាមេរិក)។៣.អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន ROYAL GROUP KOH RONG DEVELOPMENT COM PANY LTD និងលោកជំទាវ បានបរិច្ចាគថវិកាចំនួន ៣០,០០០ដុល្លាអាមេរិក(បីម៉ឺនដុល្លាអាមេរិក)។៤.លោកឧកញ៉ា តែ តាំងប៉ និងលោកជំទាវ បានបរិច្ចាគថវិកាចំនួន ១០,០០០ ដុល្លាអាមេរិក(មួយម៉ឺនដុល្លាអាមេរិក)។
៥.លោកញ៉ាញ់ស៊ីថនម្ចាស់ក្រុមហ៊ុន(ហ្គោលឌិនឡាយអិនបេតុងលាយស្រេច)(GLSC)ដែលបានបរិច្ចាគថវិកាចំនួន ២,០០០ ដុល្លាអាមេរិក(ពីរពាន់ដុល្លាអាមេរិក)។
ឯកឧត្តម គួច ចំរើន ប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ក្នុងឱកាស ទទូលអំណោយ ពីសប្បុរសជននាព្រឹក ថ្ងៃទី ២៥ ខែ ឧសភាឆ្នាំ ២០២១ នេះ ឯកឧត្តម បានថ្លែងអំណរ គុណ យ៉ាងជ្រាលជ្រៅចំពោះសប្បុរស ទាំងអស់ ដែលបានឧបត្ថម្ភរូមមានជាឱសថបុរាណចិន និង ថវិកា ជូនដល់ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុដែលកំពុងត្រូវការចាំបាច់ហើយសកម្មភាពនេះជាការចូលរួមចំណែកយ៉ាងសកម្មជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុដើម្បីប្រើប្រាស់និងចែកបន្តជូនដល់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះ និងជួបការលំបាក ហើយអ្នកដែលកំពុងធ្វើចត្តាឡីស័កពាក់ព័ន្ធព្រឹត្តិការណ៍ (សហគមន៍ ២០កុម្ភៈ) ព្រមទាំងប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ នៅក្នុងខេត្ត ព្រះសីហនុ។
ជាមួយគ្នានេះ ឯកឧត្តម គួច ចំរើន ប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានសូមឱ្យសប្បុរសធម៌ទាំងអស់ចូលរួមអនុវត្តន៏វិធានការណែនាំរបស់ក្រសួងសុខាភិបាលជាពិសេសប្រសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាគឺ៖(៣ការពារ).(៣កុំ)
១.ត្រូវពាក់ម៉ាស់ការពារជាប្រចាំពេលធ្វើដំណើរ។២.លាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែល ឲ្យបាន ញឹកញប់។៣.អនុវត្តរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច១,៥០ម៉ែត្រពីអ្នកដទៃចំណែក(៣កុំ)មាន៖១.កុំចូលទៅកន្លែងបិទជិត មិនមានខ្យល់ចេញចូលគ្រប់គ្រាន់។២.កុំទៅកន្លែងមានមនុស្សអ៊ូអរ មានមនុស្សនៅជិតៗគ្នាច្រើន។
៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម។ជាចុងក្រោយឯកឧត្តម គួច ចំរើន ប្រធានគណកម្មា ធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី សប្បុរសជនទាំងអស់ មានអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕នាគសមុទ្រ








































