VIDEO ​Olivier Giroud (​អូ​លី​វី​យេ ជី​រូដ​) ជឿជាក់ថា Arsenal (​អា​សេណ​ល​)នឹង​ឈ្នះ​ជើងឯក Premier League

0

​ខ្សែប្រយុទ្ធ​ក្លិប​កាំភ្លើង​ធំ Arsenal (​អា​សេណ​ល​) កីឡាករ Olivier Giroud (​អូ​លី​វី​យេ ជី​រូដ​) បាន​និយាយថា គោលដៅ​ដ៏​ធំ​បំផុត​សម្រាប់​ក្រុម​នៅ​រដូវ​កាល​ថ្មី​នេះ​គឺ​ឈ្នះ​ជើងឯក Premier League ។​ ​ក្លិប​កាំភ្លើង​ធំ​បានបញ្ចប់​រដូវ​កាល​ចាស់​ដោយ​ឈរ​នៅ​លំដាប់​លេខ​៤​ក្នុង​តារាង​ប៉ុន្តែ​នៅ​រដូវ​កាល​ថ្មី​នេះ​ក្លិប​បាន​ទិញ​កីឡាករ​ជាច្រើន​ដើម្បី​មក​ពង្រឹង​ក្រុម​ដែលមាន​ដូចជា Alexis Sanchez (​អា​ឡិច​ស៊ី​ស សាន់​ឆេស​) Mathieu Debuchy (​ម៉ា​ធី​អ៊ូ ដេ​ប៊ូ​ឈី​) David Ospina (​ដេវីដ អូ​ស្ពី​ណា​) និង Calum Chambers (​ខា​ឡុ​ម ឆ​ម​ប៊ឺ​) ។​

 

Giroud (​ជី​រូដ​) ប្រាប់​អ្នកសារព័ត៌មាន​ថា “​ពាន​ក្នុង​លី​ក​ជា​គោលដៅ​ដ៏​ធំ​បំផុត កាលពី​ឆ្នាំមុន យើង​ធ្វើបាន​យ៉ាង​ល្អ​តែ​នៅ​ចុងរដូវ​កាល​យើង​បែរជា​ភ្លាត់​ទៅវិញ​ហើយ​នៅ​រដូវ​កាល​ថ្មី​នេះ​យើង​នឹង​ខ្លាំង​ជាង​មុន​” ។​ ​គួរ​បញ្ជាក់ថា Arsenal (​អា​សេណ​ល​) នឹងត្រូវ​ប្រកួត​បើក​រដូវ​កាល​ថ្មី​ជាមួយ​ក្លិប Crystal Palace (​គ្រី​ស្តា​ល់ ផា​ឡេស​) នៅ​ទឹកដី Emirates (​អេ​មី​រ៉េត​) នៅ​ថ្ងៃ​សៅរ៍​នេះ ៕