ប្រធានក្លិប Trabzonspor (ទ្រេបហ្សុនស្ព័រ) លោក Ibrahim Haciosmanoglu (អ៊ីប្រាហ៊ីម ហាស៊ីអូសម៉ាណូគ្លូ) បានអះអាងថា ក្លិបបាល់ទាត់របស់ប្រទេសទួរគីមួយនេះបានឈានដល់កិច្ចព្រមព្រៀងលក្ខ័ណ្ឌផ្ទាល់ខ្លួនជាមួយខ្សែការពារក្លិបហង្សក្រហម Liverpool (លីវើភូល) គឺកីឡាករ Kolo Toure (កូឡូ តូរ៉េ) រួចរាល់ហើយ ។
Liverpool (លីវើភូល) ត្រូវបានគេដឹងថាធ្លាប់ច្រានចោលសំណើររបស់ក្លិប Trabzonspor (ទ្រេបហ្សុនស្ព័រ) ម្តងរួចមកហើយប៉ុន្តែមកដល់ពេលនេះ ក្លិបបានឲ្យដឹងថា Toure (តូរ៉េ) អាចនឹង ចាកចេញពីទឹកដីនៃប្រទេសអង់គ្លេស ។ លោក Haciosmanoglu (ហាស៊ីអូសម៉ាណូគ្លូ) ប្រាប់អ្នកសារព័ត៌មានថា “យើងបានព្រមព្រៀងលក្ខ័ណ្ឌផ្ទាល់ខ្លួនជាមួយ Kolo Toure (កូឡូ តូរ៉េ) រួចរាល់អស់ហើយ ហើយយើងនឹងនាំយក រូបគេមកកាន់ក្លិប” ។
គួរបញ្ជាក់ថា Toure (តូរ៉េ) បានផ្លាស់មកកាន់ទឹកដី Anfield (អេនហ្វៀល) ដោយគ្មានតម្លៃខ្លួន កាលពីរដូវកាលមុនប៉ុន្តែការមកដល់របស់កីឡាករ Dejan Lovren (ឌីជេន ឡូរ៉េន) នាពេលថ្មីៗនេះ បានធ្វើឲ្យរូបគេបង្ខំចិត្តចាកចេញពីក្លិប Liverpool (លីវើភូល) ៕







































