លោកស្រី​ម៉ែន សំអន​៖​ដំណើរ​ទស្សន​កិច្ចការ​ងារ​របស់​គណៈប្រតិភូ​គណៈកម្មាធិការ​ជនជាតិ​វៀតណាម​នៅ​កម្ពុជា និង​ជួយ​ជម្រុញ​ថែមទៀត​នូវ​កិច្ចសហប្រតិបត្ដិការ​ល្អ​លើ​វិស័យ​វប្បធម៌ និង​ទេសចរណ៍​

0

​ ​ភ្នំពេញ ៖ តាមរយៈ ដំណើរ​ទស្សន​កិច្ចការ​ងារ​របស់​គណៈប្រតិភូ​គណៈកម្មាធិការ​ជនជាតិ វៀតណាម នៅ​កម្ពុជា និង​ជួយ​ជម្រុញ​ថែមទៀត​នូវ​កិច្ច សហ​ប្រតិ​ប​ត្ដិ​ការ រវាង​ប្រទេស​ទាំង ពីរ​កម្ពុជា វៀតណាម ឲ្យ​កាន់តែ​ប្រសើរឡើង ពិសេស​វិស័យ​វប្បធម៌ ទេសចរណ៍ ពាណិជ្ជ កម្ម និង​a2ឧស្សាហកម្ម នេះ​បើតាម​ការបញ្ជាក់​ឲ្យ​ដឹង​ពី​លោកស្រី​ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​ព្រឹទ្ធសភា និង​អធិការកិច្ច ក្នុង​ឪ​កាស​ទទួល​ជូ​ប​សម្ដែង​ការ​គូរ​សមជា​មួយ​លោក ហ័ង​ហ្ស៊ួ​ន លឿង (Hoang Xuan Luong )​អនុរដ្ឋមន្ដ្រី និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​ជនជាតិ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម កាល​ព្រឹក​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៤ នៅ​ទីស្ដីការក្រសួង ។ a1

លោកស្រី​ម៉ែន សំអន បាន​សម្តែង​នូវ​ការ​សាទរ​ចំពោះ ចំណង​សាមគ្គីភាព មិ​ត្ដ​ភាព ទំនាក់ទំនង​រវាង​ក​ម្ពុ​ជា វៀតណាម ដ៍​ល្អ​ជាមួយគ្នា​តាំង​យូរយា​ណាស់​មកហើយ មិនតែប៉ុណ្ណោះ តាមរយៈ​ដំណើរ​ទស្សនកិច្ច​ផ្លាស់ប្ដូរ​បទពិសោធន៍ របស់​គណៈប្រតិភូ​គណៈកម្មាធិការ​ជនជាតិ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​នៅ​កម្ពុជា​នាពេលនេះ​និង​បានបង្ហាញ ឲ្យ​ឃើញ​ពី​ការ​រឹតចំណង​សាមគ្គីភាព មិ​ត្ដ​ភាព​ដែល​មិនអាច​កាត់ថ្លៃ​បាន​។​លោកស្រី​បន្ដថា​៖ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ផងដែរ និង​បង្កើន​កិច្ចសហប្រតិបត្ដិការ កាន់តែ​ល្អ​ថែមទៀត ពិសេស​វិស័យ​វប្បធម៌ ទេសចរណ៍ អ្នកវិនិយោគទុន កសិកម្ម ឧស្សាហកម្ម និង​ពាណិជ្ជកម្ម មិនតែប៉ុណ្ណោះ​និង​បានផ្ដល់​ទំនុកចិត្ដដ​ល់​អ្នកវិនិយោគ​ទុន វៀតណាម​ជាច្រើន​ឲ្យ​មក​ធ្វើការ​វិនិយោគ​នៅ​កម្ពុជា​មិនមាន​ការ​ព្រួយ​បារ​ម្មណ៍​អ្វី​ទាំងអស់ ដោយសារ​វិស័យ​នយោបាយ​រវាង​ប្រទេស​ទាំងពី​មាន​ទំនាក់ទំនង​ល្អ​ជាមួយគ្នានេះ ។ a3

លោកស្រី​បញ្ជាក់ទៀតថា​៖ កម្ពុជា វៀតណាម នូវតែ​រក្សា​ចំណង​សាមគ្គីភាព​ដោយ​ប្រកាន់​ភ្ជាប់​នូវ បងប្អូន​តែមួយ ប្រជាជន​តែមួយ និង​សហគមន៍​តែមួយ កម្ពុជា​បាន​ប្រកាន់​ភ្ជាប់​នូវ យុទ្ធសាស្ដ្រ​ការប្រមូលផ្ដុំ ការគៀងគរ និង​ការបង្រួបបង្រួម​ជាតិ នេះ​គឺជា​ចំណុចខ្លាំង ដែល រាជរដ្ឋាភិបាល​កម្ពុជា មិនអាច​បោះបង់ចោល​បានទេ ។ ដោយ​មើលឃើញ​បែបនេះ​ទើប​ធ្វើ​ឲ្យ​ប្រជាជន ក៍​ដូច​អ្នកវិនិយោកទុន​វៀតណាម តែងតែ​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា បានល្អ​លើ​គ្រប់​វិស័យ ។​នេះ​ជា​ជោគជ័យ​ដ៏​ធំធេង​ក្នុងការ​អភិវឌ្ឍ សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម ឧស្សាហកម្ម ទេសចរណ៍ និង​វប្បធម៌ ជាមួយគ្នា​បានល្អ​យូរអង្វែង ។

ការទំនាក់ទំនង​ជាមួយ​គ្នាដ៍​ល្អ​នេះហើយ​ដែល​ធ្វើ​ឲ្យ​សហគមន៍​អន្ដរជាតិ មាន​ទំនុក​ចិ​ត្ដ​បានមក​បណ្ដាក់ទុនរ​ក​ស៊ី​នៅ​កម្ពុជា ពីមួយថ្ងៃ​ទៅមួយថ្ងៃ​កាន់តែ​ច្រើនឡើង ឥតឈប់ឈរ ។ លោកស្រី​ក៏បាន​អគុណ​ចំពោះ​ប្រតិភូ​គណៈកម្មាធិការ​ជនជាតិ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដែល​បានមក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ក្នុង​គោលបំណង​ផ្លាស់ ប្ដូរ​បទពិសោធន៍ និង​បង្កើន​ការទំនាក់ទំនង ឲ្យ​កាន់តែ​ល្អ រវាង​កម្ពុជា និង​វៀតណាម​ទាំង ពេលបច្ចុប្បន្ន និង​ទៅ​ថ្ងៃ​អនាគត ។ មិនតែប៉ុណ្ណោះ​ដើម្បី​ពង្រឹងពង្រីក​ចំណង​សាមគ្គីភាព​និង កិច្ចសហប្រតិបត្តិការ​រវាង​ប្រជាជន នៃ​ប្រទេស​ទាំងពីរ​ក្នុងការ​ទំនាក់ទំនង​លើ​វិស័យ​វប្បធម៌ ក៏ដូចជា​បង្កើន​ការវិនិយោគ​ក្នុងប្រទេស​កម្ពុជា​ដែល​ផ្ដោត​សំខាន់​លើ​ការងារ បណ្តុះ បណ្តាល​ធនធានមនុស្ស ការផ្លាស់ប្ដូរ​បទពិសោធ​ន៍​អធិការកិច្ច រវាង​ប្រទេស​ទាំងពីរ​បានល្អ​ជាមួយ​គ្នា មិនតែប៉ុណ្ណោះ​ប្រទេស​វៀតណាម ក៍​បានផ្ដល់​ជំនួយឥតសំណង ជាច្រើន​ដល់​កម្ពុជា​ផងដែរ ។ a4

លោក​ហ័ង​ហ្ស៊ួ​ន លឿង (Hoang Xuan Luong )​អនុរដ្ឋមន្ដ្រី និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​ជនជាតិ​វៀតណាម ក៏បាន​ថ្លែង​នូវ​ការកោតសរសើរ​ចំពោះ​ភាព​រីកចម្រើន​របស់​ក​ម្ពុ​ជា​ដែល​បាន និង​កំពុងអភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស​ធ្វើ ឲ្យ​ប្រជាជន មាន​ជីវភាព​ធូរធារ ពិសេស​មាន​សុខ សន្តិភាព សណ្ដាប់ធ្នាប់​ល្អ ។ នេះ​ជាការ​ខិតខំ​ប្រឹងប្រែង របស់​ប្រមុខ​ដឹកនាំ​ដែល មាន​ភាព​ឆ្លាត​វៃ គឺ​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន​ជា​នាយករដ្ឋមន្ត្រី​តែម្តង ទើប​កម្ពុ​ជាមាន​ការរីក​ចម្រើន​បែបនេះ​។ លោក​បន្តថា​៖​វៀតណាម និង​កម្ពុជា តែងតែមាន​ទំនាក់ទំនង​ដ៍​ល្អ​ជាមួយគ្នា​លើ​គ្រប់​វិស័យ​ហើយ លោក​នឹង​ជំរុញ​ឲ្យ​អ្នកវិនិយោគទុន​វៀតណាម មក​បណ្តាក់ទុន​រកស៊ី​នៅ​កម្ពុ ឲ្យ​កាន់តែ​ច្រើនឡើង​ថែមទៀត​លើ​

គ្រប់​វិស័យ ក្នុងនោះ​មាន វិស័យ​កសិកម្ម ឧស្សាហកម្ម ពាណ​ជ្ជ​កម្ម វប្បធម៌ និង​ទេសចរណ៍ ត្រូវអនុវត្ត​មុនគេ​និង​ជួយ​បន្ត​បណ្តុះបណ្តាល​ធនធានមនុស្ស​នៅ​កម្ពុជា​។​ជាមួយគ្នានេះ​លោកស្រី​ម៉ែន សំអន ក៏បាន​បង្ហាញ​ពី​ការគិតគូរ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​ជា​នាយករដ្ឋមន្ត្រី​ចំពោះ​អ្នក​វិនិយោគិន វៀតណាម​ក៏​ដូច​គ្រប់​អ្នក​វិយោគ​ទាំងអស់ ក្នុងប្រទេស​កម្ពុជា ដោយ​ធានា​ផ្នែ​ប្រព័ន្ធ​ច្បាប់ និង​សន្តិសុខ សុវត្ថិភាព ជូន​ដល់​ពួកគេ​ផងដែរ ៕ ដោយ​៖ សំរិត