កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១៣ ខែសីហាឆ្នាំ២០១៤នេះគេឃើញលោកអភិបាលក្រុងនិង សមត្ថកិច្ចកំពុងត្រៀមរៀបចំសណ្តាប់ធ្នាប់នៅសងខាងផ្លូវចូលផ្សារលើ ដើម្បីសំរួលដល់ ការកសាងផ្លូវនិងប្រពន្ព័លូទឹកជុំវិញផ្សារលើរបស់អង្គការចៃការ។ប៉ុន្តែបែរជាគេឃើញអ្នកម៉ៅការភាស៊ីផ្សារម្នាក់ ដែលពាក់អាវពណ៌ខៀវដៃវែងនោះ កំពុងព្យាយាមយកឆ័ត្រដើរ ដាក់អោយអាជីវករយកលុយនៅក្នុងតំបន់ហាមឃាត់ទាំងសងខាងផ្លូវនោះទៅវិញ។ សូមបញ្ជាក់ថា៖នៅលើទីតាំងផ្លូវសងខាងផ្សារលើនេះ ក្នុងគំរូប្លង់ដើមរបស់ផ្សារលើ គឺមានផ្លូវព័ទ្ធជុំវិញដែលមានទទឹងប្រវែង១៨,៣០ម៉ែត្រសំរាប់អតិថិជនឬភ្ញៀវ ទេសចរណ៍ ទុករថយន្តចេញចូលទិញឥវ៉ាន់ក្នុងផ្សារ និងចិញ្ចើមផ្លូវតាមមុខផ្ទះល្វែងសំរាប់ អ្នកថ្មើរជើង ដើរជាសាធារណៈប្រវែង៤,៣០ម៉ែត្រ។
តែក្រោយមកត្រូវបានអ្នកម៉ៅការភាស៊ីផ្សារលើបានយកផ្លូវសាធារណៈជុំវិញផ្សារ នោះ មកវាស់លក់ក្នុង១តូបៗច្រើនរយដុល្លារទៅតាមទីតាំងនិមួយតាមទំនើងចិត្តទៅវិញ។ នៅដើមឆ្នាំ២០១៤នេះអង្គការចៃការជប៉ុនបានជួយស្តារប្រព័ន្ធលូ និងថ្នល់នៅជុំវិញផ្សារឡើងវិញដើម្បីបញ្ជៀសជំនន់ទឹកភ្លៀងចេញពីក្រុង ហើយអាជ្ញាធរខេត្តក្រុងបានរៀបចំ សណ្តាប់ធ្នាប់សំរួលដល់ការសាងសង់នោះជាបន្តបន្ទាប់។
កន្លងមកនៅពេលដែលចៃការមិនទាន់សាងសង់ផ្លូវនិងលូសងខាងផ្សាររួចរាល់ផងស្រាប់តែក្រុមអ្នកយកភាស៊ីផ្សារបានទៅប្រាប់អាជីវករអោយមកលក់ដូរនៅកន្លែងនោះវិញ ដើម្បីបានកំរៃទារភាស៊ី និងបានដាក់ឆ័ត្រឯកជនទារលុយពីអ្នកលក់ដូរទាំងនោះរាល់ថ្ងៃ។ ករណីដែលក្រុមភាស៊ីផ្សារលើធ្វើតាមទំនើងចិត្តបែបនេះ បានធ្វើអោយប៉ះពាល់ដល់ ផែនការរបស់គណៈកម្មាការរៀបចំសណ្តាប់ និងសោភ័ណ្ឌភាពខេត្តកំពង់ឆ្នាំង។
ជាក់ស្តែងនៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៤នេះ គណៈកម្មាការរៀបចំសណ្តាប់ធ្នាប់ និងសោភ័ណ្ឌភាពខេត្តកំពង់ឆ្នាំង បានណែនាំអោយលោកអភិបាលក្រុងកំពង់ឆ្នាំង និងសមត្ថកិច្ច ពាក់ព័ន្ធធ្វើការរៀបចំសណ្តាប់ធ្នាប់នៅសងខាងផ្លូវផ្សារលើឡើងវិញ ដោយមិនអោយមាន អ្នកលក់ដូរនៅសងខាងផ្សារលើទៀតទេ។
អាជ្ញាធរខេត្តបានកំណត់អោយអ្នកលក់ដូរទាំងនោះដូរទីកន្លែងទៅលក់ដូរនៅលើទីតាំងដីឃ្លាំងសូរ៉ាប៉ាដែលស្ថិតនៅមុខវត្តអារញ្ញសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង និងកំណ ត់អោយលក់ដូរខាងលិចឃ្លាតពីផ្លូវជាតិចម្ងាយ២៥ម៉ែត្រដើម្បីកុំអោយកកស្ទះចរាចរណ៍លើផ្លូវជាតិលេខ៥ និងមិនអនុញាតិបុគ្គលណាមយយលក់ដូរយកលុយពីអាជីវករក្នុងទី តាំងទាំងនេះឡើយ។ប្រសិនបើមានមន្ត្រីខិលខូចណាមួយលួចលក់ដីទីតាំងដីខាងលើនេះអោយអាជីវករ អាជ្ញាធរខេត្ត និងក្រុងនឹងចាត់ការពួកគេតាមផ្លូវច្បាប់៕




































