​ក្បួន​រថយន្ដ​ដឹកឈើ​គ្រញូង​របស់លោក ហ៊ីម ៤​គ្រឿង​ឆ្ពោះទៅ​ស្រុក​ ​ស្វាយ​លើ​ឆ្លងកាត់​ស្រុក​គូលែន​សមត្ថកិច្ច​មិន​បង្ក្រាប​

0

​ ​ ​ ​ខេត្តព្រះវិហារ​ ​ស្របពេល​តំលៃ​ឈើ​គ្រញូង​នៅ​ព្រំដែន​វៀតណាម​ជាប់​ខេត្ត​ត្បូងឃ្មុំ​ប្រទេស​កម្ពុជា​ចាប់ផ្ដើម​ងើប​ទ្បើង​វិញ​នោះ​ធ្វើអោយ​ការ​ចរាចរ​ឈើ​គ្រញូង​ខុសច្បាប់​ចេញពី​ខេត្តព្រះវិហារ​ដែលមាន​ឃ្លាំង​ស្តុក​ធំៗ​នៅ​តំបន់​ព្រំដែន​ប្រាសាទព្រះវិហារ​មាន​សកម្មភាព​កក្រើក​ទ្បើង​វិញ​ចាប់តាំងពី​ខែកក្កដា​ដល់​ថ្ងៃទី​១២​សីហា​២០១៤​។​ ​20140807_163930

ប្រភពព័ត៌មាន​ពី​បុរស​ម្នាក់​សូម​មិន​បញ្ចេញ​ឈ្មោះ​បាន​រាយការណ៍​ប្រាប់​អ្នកសារព័ត៌មាន​ថា​ឈើ​គ្រញូង​ដែល​ស្តុក​ទុក​ក្នុង​ឃ្លាំង​នៅ​តំបន់​ព្រំដែន​ប្រាសាទព្រះវិហារ​គឺ​ទុល​ក់​អោយ​ថៅកែ​គ្រញូង​ឈ្មោះ​ហ៊ីម​  មកពី​ខេត្តកំពង់ធំ​និង​ថៅកែ​គ្រញូង​ដ៍​ល្បី​ម្នាក់ទៀត​ឈ្មោះ​ហេង​មកពី​ស្រុក​ចំការលើ​ខេត្តកំពង់ចាម​។​ ​ប្រភពព័ត៌មាន​ពី​បក្ខពួក​ឈ្មួញ​គ្រញូង​បានអោយដឹងថា​មកដល់ពេលនេះ​តំលៃ​ឈើ​គ្រញូង​នៅតែមាន​តំលៃ​ខ្ពស់​ដដែល​គឺ​តំលៃ​ចាប់ពី​១៥០០០​ដល់​២០០០០​ដុល្លារ​អាមេរិក​ក្នុង​១​ម៉ែត្រគូប​នៅពេល​ដឹក​យកទៅលក់​ដល់​ទឹកដី​ខេត្ត​ត្បូងឃ្មុំ​ជាប់​ព្រំដែន​វៀតណាម​។​ ​

ប្រភពព័ត៌មាន​ពី​ភ្នាក់ងារ​មាន​មូលដ្ឋាន​នៅតាម​ដងផ្លូវ​ជាតិ​លេខ​៦២​ចាប់ពី​តំបន់​ស្រអែម​រហូតមកដល់រ​ង្វ​ង់​មូល​ព្រះ​នរាយណ៍​ក្រុង​ព្រះវិហារ​និង​បន្ត​ដល់​ព្រំប្រទល់​ខេត្តកំពង់ធំ​បានអោយដឹងថា​ការ​ចរាចរ​ដឹកជញ្ជូន​ឈើ​គ្រញូង​ខុសច្បាប់​នៅតាម​ដងផ្លូវ​ជាតិ​លេខ​៦២​មិនដែល​ជួប​ឧបសគ្គ​ទ្បើ​យ​ព្រោះ​មាន​សមត្ថកិច្ច​កង​រាជ​អាវុធ​ក្រុង​ព្រះវិហារ​ជា​អ្នកស៊ីឈ្នួល​កាង​ផ្លូវ​និង​ឃ្លាំមើល​សភាពការណ៍​តាម​ដងផ្លូវ​យ៉ាង​ប្រយ័ត្នប្រយែង​។​ ​

សកម្មភាព​ឃ្លាំមើល​តាម​ដងផ្លូវ​នេះ​ដើម្បីអោយ​ក្បួន​រថយន្ដ​ល្មើស​ដឹក​គ្រញូង​ចាកចេញ​ដោយ​សុវត្ថិភាព​ពី​ទឹកដី​ក្រុង​ព្រះវិហារ​។​បើ​សភាពការណ៍​តាម​ដងផ្លូវ​មិនល្អ​ឃើញ​មាន​ក្រុម​មេព្រៃ​ចេញ​ល្បាត​នោះ​សមត្ថកិច្ច​ស៊ីឈ្នួល​កាង​ផ្លូវ​ប្រាប់​ទៅ​ថៅកែ​គ្រញូង​មិន​អោយចេញ​ក្បួន​រថយន្ដ​នោះទេ​។​ប្រភពព័ត៌មាន​ពី​មេព្រៃ​ខេត្តព្រះវិហារ​ម្នាក់​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា​ពិត​ជាមាន​រថយន្ដ​ដឹកឈើ​គ្រញូង​ខុសច្បាប់​របស់​ឈ្មោះ​ហ៊ីម​ចេញ​ឆ្លងកាត់​កំណាត់​ផ្លូវជាតិ​៦២​ក្នុង​ក្រុង​ព្រះវិហារ​ប្រាកដ​មែន​ដោយមាន​សមត្ថកិច្ច​កង​រាជ​អាវុធហត្ថ​ក្រុង​ព្រះវិហារ​ជា​អ្នកកាង​ផ្លូវ​និង​រារាំង​ផ្លូវ​មិនអោយ​សមត្ថកិច្ច​ជំនាញ​ដេញតាម​ចាប់​បង្ក្រាបបាន​នោះ​ទ្បើ​យ​។​ ​

ប្រភពព័ត៌មាន​ផ្សេងទៀត​បានអោយដឹងថា​ក្បួន​រថយន្ដ​ដឹកឈើ​គ្រញូង​ខុសច្បាប់​រួមមាន​ម៉ាក​កាមរី​ហើម​៩៥,​ឆ្លាម​,​បា​ទ្បែ​ន​,​លុច​ស៊ី​ស​៤៧០,៥៧០,​នីសា​ន់​ណា​វ៉ា​រ៉ា​និង​ម៉ាក​ទុនដ្រា​ស៊េរី​ថ្មីៗ​នៅពេល​ក្រុម​សមត្ថកិច្ច​ជំនាញ​ចេញ​ចាប់​យ៉ាង​ប្រកៀក​ប្រកិត​គ្នា​នោះ​គឺមាន​បញ្ជា​ពី​អ្នកស៊ីឈ្នួល​កាង​ផ្លូវ​អោយ​ក្រុម​តៃកុង​ល្មើស​បើក​សំរុក​ចូលទៅ​លាក់ខ្លួន​ក្នុង​ចំការ​ស្វាយ​ដ៍​ធំ​មួយ​នៅ​ភូមិ​បេង​កោង​ឃុំ​ព្រះ​ឃ្លាំង​ស្រុក​ត្បែងមានជ័យ​ជាប់​នឹង​ផ្លូវជាតិ​៦២​តែម្ដង​។​

ចំការ​ស្វាយ​ដ៍​ធំ​ល្វឹងល្វើយ​នេះ​ត្រូវគេ​ស្គាល់​ថា​ជា​របស់​មន្ដ្រី​មានអំណាច​ម្នាក់​គឺ​មិនមាន​នរណាម្នាក់​ហ៊ាន​ចូលទៅ​ធ្វើការ​ឆែកឆេរ​នោះទេ​បើ​គ្មាន​ដីកាឆែកឆេរ​ពី​តុលាការ​ខេត្តព្រះវិហារ​នោះ​។​ ​សមត្ថកិច្ច​ដែល​ស្និទ្ធ​ជាមួយ​អ្នកសារព័ត៌មាន​បានអោយ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១៣​សីហា​២០១៤​នេះ​ថា​កាលពី​យប់​ថ្ងៃទី​១២​សីហា​ម្សិលមិញ​មាន​ក្បួន​រថយន្ដ​ដឹកជញ្ជូន​ឈើ​គ្រញូង​តូចធំ​ចំនួន​៤​គ្រឿង​បាន​ប្តូរ​ទិសដៅ​មិន​ឆ្លងកាត់​ក្រុង​ព្រះវិហារ​ទេ​គឺ​បត់​ក្បាល​ក្បួន​រថយន្ដ​ល្មើស​ទាំងនោះ​សំដៅទៅ​កាន់​ស្រុក​ស្វាយ​លើ​ខេត្តសៀមរាប​ឆ្លងកាត់​ទឹកដី​ស្រុក​គូលែន​ខេត្តព្រះវិហារ​ដោយ​រលូន​មិនមាន​សមត្ថកិច្ច​ណា​ម្នាក់​ចេញ​បង្ក្រាប​ទប់ស្កាត់​នោះទេ​។​រីឯ​សមត្ថកិច្ច​ឈរជើង​នៅតាម​ដងផ្លូវ​រាល់ពេល​ដឹងខ្លួន​ថា​មាន​ក្បួន​រថយន្ដ​ល្មើ​សដឹក​គ្រញូង​ឆ្លងកាត់​តាម​គោលដៅ​ខ្លួន​គ្រប់គ្រង​នោះ​គឺ​មិន​ងាយ​លើក​ទទួល​ទូរស័ព្ទ​នោះ​ទ្បើ​យ​៕