កំពង់ធំ=ប្រជាពលរដ្ននៅក្នុងស្រុកប្រាសាទសំបូរត្រូវបានទទួលអំណោយពីរកាកបាទក្រហមកម្ពុជានៅព្រឹកថ្ងៃទី១៣សីហា ឆ្នាំ២០១៤ អំណោយទាំងនេះត្រូវបានចុះចែកដោយឯកឧត្តមអ៊ុតសំអនអភិបាលខេត្តកំពង់ធំដឹកនាំមន្ដ្រីតាមមន្ទីនានាជុំវិញខេត្តព្រមទាំងសមាជិកនៃ
កាកបាទក្រហមកម្ពុជានិងអាជ្ញាធរស្រុក ប្រជាពលរដ្នជាច្រើនគ្រួសារដែលជួបប្រទះនិងទឹកជំនន់។
លោកខៀវប៉ាងអភិបាលស្រុកប្រសាទសំបូរបានមានប្រសាសន៍ថាផលប៉ះពាលឆ្នាំនេះបណ្ដាលមកពីរទឹកភ្លៀងបង្អោរនៅដើមរដូវច្រើនពេកគួបផ្សំជាមួយទឹកហូរពីរខេត្តព្រះវិហារផងនោះបង្កអោយទឹកជំនន់ឡើងលឿនជាងឆ្នាំមុនធ្វើអោយលិចផ្ទះ ដំណាំស្រូវ ចំណែកចសត្វពាហះនះ គោក្របី ត្រូវបានប្រជាពលរដ្នយើងជំលៀសរកទីទួលសុវត្តិភាព តែឥឡូវភ្លៀងបានរាំងប៉ុន្មានថ្ងៃហើយធ្វើអោយទឹកស្រកជាងមុនប្រជាពលរដ្នអាចត្រឡប់ទៅផ្ទះប្រកបមុខរបរវិញបាន។
ប្រជាពលរដ្នសរុបចំនួន៩៣គ្រួសារ មកពីរភូមិច្រម៉ាស់ ភូមិពោទ្រេ ភូមិចារ ក្នុងឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ អំណោយទាំងនេះត្រូវបានចែកជូនប្រជាពលរដ្ននៅចំនុច ច្រឡកក្បាលខ្លា ដោយក្នុង១គ្រួសារទទួលបាន អង្ក២៥គីឡូក្រាម ,ធុងចំរោះទឹក១,កន្ទេល១,តង់១,មី១០កញ្ចប់,នំ១កញ្ចប់ ,សាប៊ូរកក់សក់ អំណោយទាំងនេះបានមកពីរសាលាខេត្តកំពង់ធំ ឯទឹកស៊ីអ៊ីវ៣ដប,ទឹកត្រី៣ដបជាអំណោយកាកបាទក្រហម ព្រមទាំងថ្នាំសំរាប់បង់ទឹកផឹក ថ្នាំការពាររាគរុះ ជាអំណោយមន្ទីរធនធានទឹកនិងគ្រូពេទ្យ ហើយនិងមន្ទីរកសិកម្មបានផ្ដល់ថ្នាំការពារអ៊ុតក្ដាមសំរាប់គោ ក្របី ព្រមទាំងបង្ហាញពីរពិធីប្រើប្រាស់ថ្នាំផងដែរ។
ឯកឧត្តមអ៊ុតសំអនបានមានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្នដែលបានមកទទួលអំណោយនិងមន្ដ្រីនានារបស់យើងព្រមទាំងផ្ដាំផ្ញើរអោយប្រជាពលរដ្នទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ក្នុងរដូវវស្សានេះព្រោះនេះជាកំសួលទឹក១អន្លើរសិន តែរដូវវស្សាឆ្នាំនេះទឹកនិងឡើងបន្ដទៀតនៅថ្ងៃខាងមុខឆាប់ៗ ដូច្នេះត្រូវប្រយ័ត្នចំពោះក្មេងតូចៗ មនុស្សចាស់ ងាយទទួលនូវការលិចលង់ សត្វនិងរបស់មានតំលៃ កុំអោយមានការបាត់បងដូចឆ្នាំមុនៗទៀត ត្រូវផឹកទឹកដាំពុះជានិច្ចព្រោះមេរោគមាននៅក្នុងទឹកជំនន់នេះគ្រប់ទីកន្លែង ជៀសវាងការស្លាប់ដោយជំងឺអសន្នរោគ ចំណែកអាត្រានៃការស្លាប់ទូទាំងប្រទេសឡើងដល់ជាង២០នាក់ហើយដូច្នេះខេត្តកំពង់ធំយើងមិនទាន់មានអ្នកស្លាប់ទេត្រូវតែធ្វើអោយក្លាយជាខេត្តដែលល្អលេខ១៕





































