ខេត្តពោធិសាត់ រយះពេលមួយថ្ងៃសោះមានគ្រោះថ្នាក់ចរាចរណ៍ដល់ទៅពីករណីធំៗ ផ្ទួនគ្នាបណ្ដាលមានមនុស្សទាំងអស់របួសធ្ងន់ស្រាលចំនួន៨នាក់និងខូចខាតរថន្តទាំងបីគ្រឿង ។ ដោយហែតុការទីមួយកើតឡើងរំលងអាទ្រធឆ្លងចូល ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៤ ត្រង់ចំនុចភួមត្រពាំងស្វាយ ឃុំស្មាមព្រះ ស្រុកបាកាន ខេត្តពោធិសាត់ ។រវាងរថយន្តធំបុកគ្នាជាមួយរថយន្ដធំច្រាស់ទិស បណ្តាលខូចខាតរថយន្តសងខាងមួយចំនួនធំ និងរបួសធ្ងន់ម្នាក់ស្រាលចំនួន៣នាក់ ហើយបង្ករកកស្ទះចរាចរណ៍សងខាងផ្លូវជាតិលេខ៥ រាប់សិបគឹឡូម៉ែត រយះពេល៩មោ៉ងទើបបានចតាចរណ៍ឡើងវិញ ។ 
នៅវេលាមោ៉ង១១និង៣០នាទី ព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៤ ក្នុងភួមិសានសរ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិសាត់ ។ ឡង់គ្រះស័រមួយគ្រឿងពណ៍ខ្មៅ បានផ្ទុះកងមុខក្រោយ បើកបរក្នុងល្បឿនលឿន បោះពួយពី កើតទៅលិច លើកាំំត់ផ្លូវជាតិលេខ៥ ។ បណ្ដាលអោយរេចង្កូតឆ្វេងស្ដាំបានចម្ងាយ ជាង១០០មែ៉ត ក៍ទាញចង្កូយទៅខាងឆ្វេងដៃ នៃខាងត្បូងផ្លូវជាតិលេខ៥ បណ្ដាលអោយរថយន្តនោះក្រឡាប់ ជាច្រើនត្រឡប់ផ្ងាជើង ចម្ងាយជិត២០មែ៉តពីផ្លូវជាតិ ។
សាក្សីដែលដឹងហែតការណ៍លើកទីមួយប្រាប់ថា នៅមោ៉ងខាងលើមានរថយន្ដកុងតឹន័រ កាមា៉ស់មួយគ្រឿងពណ៍ខៀវ ពាក់ស្លាក់លេខ ប ០០ ៧៧ ភព ៣ បានធ្វើចរាចរណ៍ពីលិចទៅកើតដោយដឹកគ្រឿងសម្ភារះពេញ ។ បើកបរក្នុងផ្លូវអទិភាពក្នុងល្បឿនមធ្យម ស្របពេលនោះក៍មានរថយន្តធុនហីណូពាក់ស្លាក់លេខ ភ្នំពេញ 3A 67 15ធុនធំដែរបើកដឹកខ្សាច់ពេញខាងក្រោយមកច្រាស់ទិសគោលដៅ ពីកើតទៅលិច ក្នុងល្បឿនលឿន ។ មកដល់ចំនុចកើតហែតខាងលើក៍ បានងោកចង្កូតចូលផ្លូវអទិភាព រថយន្តកាម៉ាស់មួយទំហឹង រហូតដល់បុកផ្នែកខាងស្ដាំរថយន្តកាមមា៉ស់ចំពីមុខផ្នែកចំហៀងរថយន្តកាមមា៉ស់រះខេ្ទចទៅក្រោយ ។ 
បណ្ដាលអោយខូចខាតរថយន្តសងខាង អស់មួយចំហៀងម្នាក់ស្ទើរទាំងស្រុង ហើយរបួសធ្ងន់ធ្ងរអ្នកអង្គុយលើរថយន្តកាមមា៉ស់ក្នាក់ឈ្មោះ ឆែ សុភ័ន្ត អាយុ២៦ឆ្នាំភេទប្រុសនៅខេត្តតាកែវ ហើយបីនាក់ទៀតទាំងអ្នកបើកនិងអ្នកជិះសងខាងរថយន្តរងរបួសស្រាល ។ លោក រស់ ចំរើន ប្រធានការិយាល័យនគបាលចរាចរណ៍ខេត្តបានអោយដឹងថា ក្រោយពីសង្រគោះជនរងគ្រោះរូច នោះ។ ចរាចរណ៍លើផ្លូវជាតិនេះ ត្រូវបានកកស្ទះ ៩មោ៉ង ដោយជាប់រថយន្តសងខាង រាប់សិបគីឡូមែ៉តលើផ្លូវជាតិលេខ៥ ទើបបានចរាចរណ៍បានវិញព្រោះយករថយន្តស្ទូចពីខេត្តបាត់ដំបង ។ ដោយឡែកហែតុការណ៍មួយករណីទៀត កម្ពុជាថ្មី ចុះដល់កន្លែងកើតហេតុភ្លាមៗ ត្រូវបានគេប្រាប់ថាមាន មនុស្សម្នាក់រងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនកាន់មន្ទីពេទ្យខេត្តពោធិសាត់ និងរងរបួសស្រាស បី នាក់ ។
បើតាមតៃកុងរថយន្ដឡង់គ្រីស័រលុចសិស៤៧០ ពណ៍ខ្មៅពាក់ស្លាក់លេខ ភ្នំពេញ 2C 3777 ឈ្មោះ គៀរ ផា អាយុ៤០ឆ្នាំភេទប្រុសរស់នៅឯភ្នំពេញនោះនិយាថា ។ ស្របពេលដែលពួកគាត់ទាំង៥នាក់ បានចេញដំណើរមកពីភ្នំពេញទៅ ខេត្តបន្ទាយមានជ័យ មកដល់ចំនុចចន្លោះគឹឡូម៉ែត ១៦៣.១៦៤ ភួមិសាស្ត្រខាងលើ វេលាមោ៉ង ១១និង៣០នាទីព្រឹក ។ ក៍បានឡើងជែងរថយន្តក្រុងមួយគ្រឿង ផុតបានប្រហែល១៥០ម៉ែតទៅ២០០ម៉ែត ក៍រថយន្តចាប់ផ្ដើមផ្ទុះកង់ឆ្វេងផ្នែកខាងក្រោយ ភ្លាមនោះ ក៍បែ៉កកង់មុខផ្នែកខាងឆ្វេងមួយគ្រាប់ទៀត ។
រថយន្តចាប់ផ្ដើមវេចង្កូតឆ្វេងស្ដាំអូសប្រហែល៥០ម៉ែត ហើយក៍ទាញចង្កូតទៅឆ្វេងដៃបានប្រហែលជាង៥០មែ៉តទៀត ក៍ទាញចេញទៅត្បូង ពីផ្លូវជាតិលេខ៥ ធ្លាក់ចូលសែ ហើយហោះផ្លោងរថយន្ត ក្រឡាប់ផ្ទប់របងផ្ទះអ្នកស្រុក ខូចខាតរថយន្តយា៉ងដំណំ ឯពួកគាត់ប្រុសៗ ទាំងអស់ដែលរួមដំណើរជាមួយគ្នា ក្នុងរថយន្តរបួសស្រាលចំនួន៣នាក់ និងម្នាក់ទៀតឈ្មោះ ហោ ហាម អាយុ៤០ឆ្នាំនៅភ្នំពេញដែរ រងរបួសយា៉ងធ្ងន់ធ្ងរ ត្រូវបានសង្គ្រោះនៅពោធិសាត់ តែក្រោយមកបញ្ជូនទៅសង្គ្រោះនៅរាជធានីភ្នំពេញ ។
នគបាលស្រុកក្រគរបានឲ្យដឹងថា មូលហែតុដែលជួបឱប្បហែតដ៍ផុយស្រូចបែបនេះគឹដោយសា បើកបរអត់បានត្រួតពិនិត្យបច្ចែកទេសត្រឹមត្រូវ ដោយកង់រថយន្តសុំបកសឹកស្ដើង ហើយបើកផ្លូវឆ្ងាយ ឡើងកំដៅខ្លាំង បណ្ដាលឲ្យផ្ទុះកង់ក្រោយហើយបែកកង់មុខ គ្រោះថ្នាក់បែបនេះតែម្ដង ។ លោកបន្តថាសំណាងខ្លាំងណាស់ចំពោះគ្រោះថ្នាក់នេះ ដោយពុំមានអ្នកស្លាប់ ពីព្រោះរថយន្តក្រុងដែលឡើងជែងនោះ ផុតឆ្ងាយហើយមានឱកាសជាន់ហ្វ្រាំងឈប់ និងបន្ថយល្បឿន ណាមួយ។ ខណះមានឱប្បហេតុនេះពុះមានរថយន្តមកបញ្ច្រាស់ទិសទៀត កុំអីបង្ករធ្ងន់ធ្ងរមិនខាន ។ ក្រោយពេលកើតហេតុដោយរថយន្តនេះពុំបង្ករគ្រោះថ្នាក់ដល់អ្មកដ៍ទៃ ទើបខាងម្ចាស់រថយន្តយករយន្តស្ទូចដឹកទៅភ្នំពេញ ដើម្បីជួសជុល ។




































