​ប៉ូលិស​ស្រុក​អង្គស្នួល​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ក្នុងករណី​គ្រឿងញៀន​

0

កណ្តាល ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ប៉ូលិស​ស្រុក​អង្គស្នួល ខេត្តកណ្តាល​ឃាត់ខ្លួន​បាន​នៅវេលា​ម៉ោង​៤ និង​១០​នាទី ល្ងាច​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៤ ពាក់ព័ន្ធ​ករណី​ចែកចាយ​គ្រឿងញៀន​ខុសច្បាប់ ។ សកម្មភាព​ឃាត់ខ្លួន​ជនសង្ស័យ​នេះ​នៅ​ចំណុច​ផ្ទះជួល​ស្ថិត​ក្នុងភូមិ​មនោ​រម្យ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ដកហូត​បាន​ថ្នាំញៀន​៧​កញ្ចប់​តូច និង​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​បាន​មួយចំនួនទៀត ។​

លោក មាស សំណាង អធិការ​ស្រុក​អង្គស្នួល​បាន​ប្រាប់​ឲ្យ​ដឹងថា​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​ឈ្មោះ សំណាង បញ្ញា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​កម្មករ​ឡាន​ដឹកអុស រស់នៅ​ភូមិ​ចំបក់​កោង ឃុំ​ទួល​ព្រិច ស្រុក​អង្គស្នួល ខេត្តកណ្តាល ។​ លោក​អធិការ​បានបញ្ជាក់​ទៀតថា ជនសង្ស័យ និង​វត្ថុតាង​គ្រឿងញៀន សមត្ថកិច្ច​ព្រហ្មទណ្ឌ​ស្រុក​បាន​កសាង​សំណុំរឿង​បញ្ចូនទៅ​តុលាការ​ខេត្តកណ្តាល ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់ ៕ ------------- --------