​​មូលដ្ឋាន​តំបន់​ប្រតិបត្តិ​សឹក​រង​រតនគិរី បិទ​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​នាយទាហាន​រយៈពេល​ខ្លី​ឆមាស​ទី​២​ឆ្នាំ​២០១៤

0

​រតនគិរីៈ បន្ទាប់ពី​បាន​ដំណើរការ​សិក្សា​រៀនសូត្រ​រយៈពេល​១៨​ថ្ងៃ វគ្គ​ហ្វឹកហ្វឺន​បំប៉ន​នាយទាហាន​រយៈពេល​ខ្លី​ឆមាស​ទី​២ ឆ្នាំ​២០១៤ ត្រូវបាន​ប្រារព្ធ​បិទ​នៅ​រសៀល​ថ្ងៃទី​១៣ ខែសីហា ឆ្នា​ម​២០១៤​។​
​ ​ក្រោម​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ខាំ ស៊ុ​ក មេបញ្ជាការ​មូលដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​រតនគិរី​។ តាម​របាយការណ៍​រប​ស​គណៈ​គ្រប់គ្រង​វគ្គ​អោយដឹងថា តំបន់​ប្រតិបត្តិការ​សឹក​រង​រតនគិរី​រៀបចំ​បើក​វ​គ្គឹ​ក​ហ្វឹកហ្វឺន​បំប៉ន​នាយទាហាន​រយៈពេល​ខ្លី​នេះ​ឡើង គឺ​អនុវត្តតាម​ផែនការ​មេបញ្ជាការរង​កងទ័ពជើងគោក មេបញ្ជាការ​យោធភូមិភាគ​១ និង​ផែនការ​ហ្វឹកហ្វឺន​ប្រចាំឆ្នាំ​របស់​យោធភូមិភាគ​ទី​១ ក៏ដូចជា​ទិសដៅ​ផែនការ​ហ្វឹកហ្វឺន​ប្រចាំឆ្នាំ​២០១៤ របស់​មូលដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​រតនគិរី ក្នុង​គោលបំណង​អោយ​នាយទាហាន​បង្កើន​សមត្ថ​ភាព មានចំណេះដឹង​ធ្វើ ពង្រឹង​វិន័យ​ថ្លៃថ្នូ​មាន​សីលធម៌ ស្អាតស្អំ​អត្ត​ច​រិ​ក​ស្លូតបូត មាន​ឧ​ត្ត​ម​គតិ​ស្នេហា​ជាតិ ព្រមទាំង​រក្សាបាន​នូវ​តំលៃ​គិ​ត្តិ​យស​របស់​កងយោធពល​ខេមរៈភូមិន្ទ​។ ក្នុង​របាយការណ៍​វគ្គ​បាន​លើ​ឡើង​ពី​ចំណុចខ្លាំង​ដែល​ក្នុង​រយៈពេល​សិក្សា​១៨​ថ្ងៃ សិក្ខាកាម​មានការ​យល់​ដឹង​រួម​ជា​មធ្យម​៩៧%​។

 

ក្នុង​ពិធី​នេះ​ក៏មាន​ប្រគល់​ប័ណ្ណសរសើរ លិខិត​សរសើរ ដល់​នាយទាហាន​ជា​កម្មសិក្សាការី​ក្នុងនោះ​កម្មសិក្សាការី​២៤​នាក់ ទទួលបាន​ប័ណ្ណសរសើ និង​១៩​នាក់​ទទួលបាន​លិខិត​សរសើរ និង​ពាក់​ឋា​ន្ត​រ​សក្តិ​ថ្នាក់​ព្រិន្ទបាលឯក​៣៥​នាក់ ព្រិន្ទបាលទោ​១៦​នាក់​ផងដែរ​។ បន្ទាប់ពី​តំណាង​កាម​សិក្សា​ការី​ឡើង​ធ្វើការ​ប្តេជ្ញាចិត្ត ថា​ខិតខំ​ប្រឹងប្រែង​ទាំង​កំលាំងកាយ កំ​លាងចិត្ត ពុះ​ពាល​រាល់​ឧ​ប​ស័គ្គ​ដើម្បី​ជាតិ ការពារ​បូរណភាព​ទឹកដី​។03

លោក​ឧ​ត្ត​សេនីយ៍​ត្រី​ខាំ ស៊ុ​ក បាន​មានប្រសាសន៍​ផ្តាំផ្ញើរ​ដល់​នាយទាហាន​ជា​សិក្ខាកាម​ទាំងអស់ ត្រូវយក​ចំណេះដឹង​ដែល​ទទួលបាន​ពី​វគ្គ​ហ្វឹកហ្វឺន​នេះ​ទៅ​អនុវត្ត​ក្នុង​អង្គភាព​របស់ខ្លួន​ធ្វើជា​គំរូ​ដល់​ថ្នាក់ក្រោម គោរព​អោយបាន​ម៉ឺងម៉ាត់​រាល់​ច្បាប់​ផែនការ និង​បទបញ្ជា​របស់​មេបញ្ជាកា​រ​អោយ​បានល្អ​ពិសេស​វិន័យ​សណ្តាប់ធ្នាប់​របៀបរបប​ធ្វើ​ការដែល​ថ្នាក់លើ​ប្រគល់ជូន​។ ត្រូវ​យកចិត្តទុកដាក់​សហការ​ជាមួយ​កម្លាំង​មាន​សមត្ថកិច្ច អាជ្ញាធរ​ដែនដី ដើម្បី​ចូលរួម​អន​វត្ត​គោលនយោបាយ​ភូមិ​ឃុំ មាន​សុវត្ថិភាព​របស់​រាជរ​ដ្ឋា​ភិ​បាល​អោយមាន​ប្រសិទ្ធិភាព​ព្រមទាំង​យកចិត្តទុកដាក់​សាមគ្គីភាព​ផ្ទៃក្នុង​ជាមួយ​មហាជន ចុះជួយ​ប្រជាពលរដ្ឋ​មានទុក្ខ​លំបាក ខិតខំ​កសាង​អង្គភាព​ជំរុញ​ការងារ​ប្រឡងប្រណាំង​បង្កបង្កើនផល​ចិ​ញ្ជឹ​ម​សត្វ ដើម្បី​បំពេញបន្ថែម​លើ​គោល​របប​ដែល​ថ្នាក់លើ​ផ្តល់ជូន​៕07 06 03