ទោះបី​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​សំបូរ​ប្រេង​ក៏ដោយ ក៏​អ្នក​ផលិត​អំបិល​អារ៉ាប៊ីសាអ៊ូឌីត​នៅតែ​ប្រមូល​អំបិល​ដោយ​ដៃ​ដែរ​

0

​អារ៉ាប៊ីសាអ៊ូឌីត ៖ អារ៉ាប៊ីសាអ៊ូឌីត ត្រូវគេ​ស្គាល់​ច្បាស់​ថា ជា​ប្រទេស​សំបូរ​ប្រេង ប៉ុន្តែ​សម្រាប់​វាល​ខ្សាច់ ប៊ូ​រ៉ៃ​ដាស់ (Buraidah) វិញ អ្នក​ផលិត​អំបិល​ចាស់ៗ នៅតែ​ប្រមូល​អំបិល​ធម្មជាតិ​ដោយ​ដៃ​នៅឡើយ នៅ​អ្វីដែល​គេ​ចាត់ទុកថា ជា​អំបិល​ស្រស់​បំផុត​នៅក្នុង​ព្រះរាជាណាចក្រ​នេះ ។​

​លោក សា​ឡេស ចាន់​ដាល់ អ្នក​ផលិត​អំបិល​បាន​និយាយថា​នៅពេលដែល​ភ្លៀង​ធ្លាក់ លោក​ស្ថិតនៅ​ក្នុងផ្ទះ ហើយ​នៅពេល​ដី​ស្ងួត​លោក​បាន​ទៅ​កន្លែងធ្វើការ ដើម្បី​ប្រមូល​អំបិល ពោលគឺ​លោក​បាន​ប្រមូល​វា​ដាក់​ជា​គំនរ ដើម្បី​លក់​ឱ្យ​អតិថិជន ។​ ​

អំបិល​ទាំងនេះ ក្នុង​មួយថង់ ៤ ដុល្លារ ហើយ​ក្នុង​មួយថ្ងៃ លោក អាល់ ចាន់​ដាល់ អាច​រកប្រាក់​បាន ២០០ ដុល្លារ​អាមេរិក ដោយ​ការលក់​អំបិល​របស់លោក ។​

​លោក អាល់ ចាន់​ដាល់​បន្តទៀតថា គុណភាព​អំបិល​ប្រែប្រួល ក៏​អាស្រ័យ​លើ​ស្ថានភាព​អាកាសធាតុ​ដែរ ពោលគឺ​ប្រសិនបើ​មេឃ​ទើប​ភ្លៀង​ធ្លាក់​ថ្មីៗ អា​អាចឱ្យ​អំបិល​ល្អ ហើយ​បើ​ភ្លៀង​ធ្លាក់​ញឹកញាប់​អំបិល​កាន់តែ​ល្អ​ឡើង ឬ កាន់តែ​សុទ្ធ​ជាង​មុន ៕---------------- (1)