បើក​ការ​ដ្ថា​ន​ស្ថាបនា​ប្រព័ន្ធ​លូបង្ហូរទឹក​ជាច្រើន​ខ្សែ​នៅ​ជំវិញ​បឹង​ស្នោ​ក្រុង​សំរោង​។​(​ឧ​ត្ត​រ​មានជ័យ​)​កាលពី​វេលា​ព្រឹក​ថ្ងៃទី​១៤​ខែសីហា​ឆ្នាំ​២០១៤​ប្រព័ន្ធ​លូ​ជាច្រើន​ខ្សែ​នៅតាម​មាត់បឹង​ស្នោ ក្រុង​សំរោង​

0

ខេត្ត​ឧ​ត្ត​រ​មានជ័យ​. ដែល​តែងតែ​បង្ក​ការលិចលង់​នា​រដូវវស្សា​កន្លងមក​នោះ ត្រូវបាន​អាជ្ញាធរខេត្ត​រៀបចំ​ពិធី​បើក​ការ​ដ្ថា​ន​ស្ថាបនា​ដាក់​ប្រព័ន្ធ​លូ​ថ្មី​ជំនោះ​ប្រព័ន្ធ​លូ​ចាស់​ដើម្បី​បញ្ជា​សកំ​ឲ្យ​មានការ​លិចលង់​.​ក្រោម​អ​ធឹ​ប​តី​ភាព​លោ​កស ថា វី​អភិបាល​នៃ​គ​ណះ​អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ​។​លោ​កស ថា​វី​អភិបាលខេត្ត​បាន​មានប្រសាសន៍ថា ការដែល​រៀបចំ​ប្រព័ន្ធ​លូ​ជំវិញ​មាត់បឹង​ស្នោ​នោះ​គឺ ដើម្បី​ឲ្យ​ទឹក​នៅក្នុង​បឹង​ស្អាត​សំរាប​ប្រើប្រាស់​ទឹក​

ទាំងអស់គ្នា​មិនមាន​ជា​របស់​អ្នកណាម្នាក់​នោះទេ ហើយ​បងប្អូន​ដែល​នៅលើ ខ្នង​ទំនប់​ជំវិញ​មាត់បឹង​ស្នោ​នោះ បើ​មានការ​ប៉ះ ពាល់​អ្វី​បន្ទេ​ចប​ន្ទួ​ច​សូមមេត្តា ពីព្រោះ​ការធ្វើ​ប្រព័ន្ធ​លូ​រំដោះ​ទឹក​នេះ​ដើម្បី​ប្រជា​ពលរ​ដ្ថ​ទាំងអស់គ្នា​បាន​ប្រើប្រាស់​។​លោ​កស ថា​វី​អភិបាលខេត្ត​បាន​បន្តទៀតថា នេះ​គឺជា​គម្រោង​អភិ​វ​ឌ្ឌ្យ​ន៍​ខេត្ត ដោយ​មិនមាន​ទុន​ចូលរួម​ពី​ប្រជា​ពលរ​ដ្ថ​នោះទេ​។​

នេះ​គឺជា​សមិទ្ធផល​ថ្មី​មួយទៀត​ក្នុងចំណោម​សមិទ្ធផល​នានា​ជាច្រើន ដែល​ប្រជា​ពលរ​ដ្ថ​ក្នុង​ក្រុង​សំរោង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ទទួលបាន​។​ក្នុងនាម​លោក​ជា​អភិបាល​នៃ​គ​ណះ​អភិបាលខេត្ត​បាន​ថ្លែងអំណរគុណ​ដល់​ប្រជា​ពលរ​ដ្ថ និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​ជួយ​គាំទ្រ​ដល់​លោក​អភិបាលខេត្ត​កន្លងមក ក្នុងការ​អភិ​វ​ឌ្ឌ្យ​ន៍​ខេត្ត​ឲ្យ​មានការ​រីកចម្រើន​ជាពិសេស លើ​ផ្នែក​ហេ​ដ្ថា​រចនាសម្ព័ន្ធ​ផ្លូវថ្នល់​និង​ប្រព័ន្ធ​លូ​នៅក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​IMG_0983 IMG_0980 IMG_0982 IMG_0981