ប្រណាំងកង់៖ កីឡាករប្រណាំងកង់សញ្ជាតិអាល្លឺម៉ង់របស់ក្រុម Lotto-Belisol បានត្រលប់មកឈរលើគេនាំមុខរួមក្នុងការប្រកួត កម្មវិធី Tour Of Oman ក្រោយពីឈ្នះដំណាក់កាលទីបីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។ ចំងាយផ្លូវ 145km ដែលចេញដំណើរពី Bank Muscat ទៅ Al Bustan, Andre Greipel ប្រើពេល 3 ម៉ោង 29 នាទី 8 វិនាទី។
កីឡាករ របស់ក្រុម Cannondale, Peter Sagan ជាអ្នកដឹកនាំក្រុមរបស់គេនាំមុខនៅចំណុចចុងក្រោយឡើងចំណោតរួមជាមួយ ជើងឯក Tour de France ឆ្នាំមុន Chris Froome របស់ក្រុម Team Sky តែមិនបានសម្រេចដល់ទីព្រ័ត្រឡើយ ពោលគឺ Peter Sagan មកដល់ទីលំដាប់ទីពីរ លំដាប់ទីបីគឺកីឡាករ Nacer Bouhanni របស់ក្រុម FDJ។
សំរាប់កីឡាករ អាល្លឺម៉ង់ Andre Greipel បានយកឈ្នះដំណាក់កាលដំបូង តែនៅដំណាក់កាលទីត្រូវកីឡាករអូស្ត្រាលី Leigh Howard ឈ្នះវិញនិងយកអាវកាក់ពណ៌ក្រហម តែកីឡាករអូស្ត្រាលីរូបនេះនៅដំណាក់កាលទីបីនេះបញ្ចប់នៅលំដាប់ទី 50 ឯណោះ ធ្វើអោយអាវកាក់ពណ៌ក្រហមនេះធ្លាក់មកលើ Andre Greipel ក្រោយមានថេរវេលាសរុប 10 ម៉ោង 44 នាទី 20 វិនាទី តាមពីក្រោយដោយ Leigh Howard 8 វិនាទី និង Alexander Kristoff យឺតជាង 10 វិនាទី៕





































