បុរស​វិកល់​ច​រិ​ក​ម្នាក់​ដេកស្លាប់​នៅក្នុង​ផ្ទះថ្ម​ដែល​គេ​ទុកចោល​នៅតាម​បណ្តោយ​ផ្លូវ​លោកតា​ណឺ​យ​ក្នុង​ក្រុង​សៀមរាប​

0

សៀមរាប ៖ ហេតុការណ៍​ខាងលើនេះ​បាន​ផ្ញា​ក់​ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១១​ថ្ងៃត្រង់​ទី​១៦​ខែសីហា​ឆ្នាំ​២០១៤​នេះ​នៅត្រង់ចំណុច​តាម​បណ្តោយ​ផ្លូវ​លោកតា​ណឺ​យ​ស្ថិតនៅ​ក្នុងភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម​ក្រុង​សៀមរាប ។ ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​បានបញ្ជាក់​ថា​បុរស​ដែល​ស្លាប់​នៅលើផ្ទះ​ថ្ម​ដែល​គេ​ទុកចោល​នេះ​ជា​បុរស​ដែល​គេ​ស្គាល់​ថា​ជា​ជន​វិកល់​ច​រិ​ក​ដែល​តែងតែ​ដើរ​នៅ​ម្តុំ​ផ្លូវ​លោកតា​ណឺ​យ​និង​ផ្សារលើ​ហើយ​តែងតែ​ចូលមក​ដេក​ក្នុងផ្ទះ​នេះ​ជាប្រចាំ​តែម្នាក់ឯង ព្រោះ​ផ្ទះ​នេះ​គ្មាន​នាក់​នៅ ។

ប្រព​ភ​ព័​ត៍​មានបាន​បន្ត​ឲ្យ​ដឹង​ទៀតថា​ជន​វិកល់​ច​រិ​ក​ភេទ​ប្រុស​ដែល​ស្លាប់​នេះ​គឺ​ស្លាប់​ដោយសារ​ខ្យល់គរ ឫ ក៏​សា្ល​ប់​ដោយសារតែ​ការ​អស់កំលាំង​ខ្លាំងពេក​ទើប​ដេកស្លាប់​តែម្តង​ព្រោះ​សមត្ថកិច្ច​ជំនាញ​បានធ្វើ​កោសល​វិច័យ​រួច​ឃើញថា​សព​នេះ​គ្មាន​ស្លាកស្នាម​ទាក់ទង​និង​ករណី​បទល្មើស​នោះទេ ៕ លោក​ ខេង ខេមរា​