Arsenal ទិញ​បាន​ខ្សែការពារ Kostas Manolas ពី Olympiacos ក្នុងតម្លៃ​៨​លាន​ផោន​

0

​ខ្សែការពារ​សញ្ជាតិ​ក្រិករ​បស់​ក្លិប Olympiacos (​អូ​ឡាំ​ព្យ៉ា​កូស​) កីឡាករ Kostas Manolas (​កូ​ស្តាស ម៉ាណូ​ឡាស​) បាន​ព្រមព្រៀង​ធ្វើការ​ពិនិត្យ​សុខភាព​ជា​មួយ​ក្លិប​កាំភ្លើង​ធំ Arsenal (​អា​សេណ​ល​) រួចរាល់​ហើយ​ដោយ​ផ្លាស់​មក​កាន់​ទឹកដី Emirates Stadium (​អេ​មី​រ៉េត ស្តេ​ឌៀ​ម​) ក្នុងតម្លៃ​

ពលកម្ម​៨​លាន​ផោន ។​
​គ្រូបង្វឹក​ក្លិប​កាំភ្លើង​ធំ​គឺ​លោក Arsene Wenger (​អា​សេន វ៉េ​ន​ហ្គើ​) បាន​សម្លឹង​ឃើញ​ខ្សែការពារ​រូបនេះ​ជា​យូរណាស់​មកហើយ​ដើម្បី​យក​មក​ជំនួស​តំណែង​របស់​កីឡាករ Thomas Vermaelen (​ថូ​ម៉ាស វើ​ម៉ា​ឡេន​) ដែល​បាន​ផ្លាស់​ទៅកាន់​ក្លិប​អ្នក​មាន​បុណ្យ Barcelona (​បា​សេ​ឡូ​ណា​) កាលពី​សប្តាហ៍​មុន ។​
​យោង​តាម​គេហទំព័រ Goal.com បាន​រាយការណ៍​ថា ខ្សែការពា​រវ័យ​២៣​ឆ្នាំ​រូប​នេះ​នឹង​ក្លាយជា កីឡាករ​ចំណូល​ថ្មី​ទី​៥​ដែល​លោក Arsene Wenger (​អា​សេន វ៉េ​ន​ហ្គើ​) បាន​ទិញ​មក​រួម​ក្រុម​នៅ​រដូវក្តៅ នេះ បន្ទាប់​ពី​កីឡាករ Sanchez (​សាន់​ឆេស​) Debuchy (​ដេប៊ូ​ឈី​) Chambers (​ឆ​ម​ប៊ឺ​)​និង​អ្នកចាំទី Ospina (​អូ​ស្ពីណា​) ។​
​គួរបញ្ជាក់​ថា Arsenal (​អា​សេណ​ល​) ទើបតែ​ប្រកួត​ឈ្នះ Crystal Palace (​គ្រី​ស្តាល់ ផា​ឡេស​) ២-១ សម្រាប់​ការប្រកួត​ថ្ងៃ​បើក​រដូវ​កាល ៕

ÌÁÍÙËÁÓ ÐÁÑÉ ÓÅÍ ÆÅÑÌÅÍ - ÏËÕÌÐÉÁÊÏÓ (ÔÓÁÌÐÉÏÍÓ ËÉÃÊ 2013-2014) MANOLAS PARIS SAINT GERMAIN - OLYMPIAKOS (CHAMPIONS LEAGUE 2013-2014)