គ្រូបង្វឹកក្លិបយក្សអាល្លឺម៉ង់ Bayern Munich (បាយើន មូនិច) លោក Pep Guardiola (ប៉េប ហ្គាឌីយ៉ូឡា) បានលើកឡើងថា លោកកំពុងមានចំណាប់អារម្មណ៍ចង់ទិញយកខ្សែការពារកណ្តាល Diego Godin (ឌីហ្គោ ហ្គោឌីន) ពីក្លិប Atletico Madrid (អាត្លិចទីកូ ម៉ាឌ្រីដ) មុនពេលទីផ្សារ
ដោះដូរ កីឡាកររដូវក្តៅនេះបិទទ្វា ។
លោក Guardiola (ហ្គាឌីយ៉ូឡា) ធ្លាប់បាននិយាយកាលពីពេលថ្មីៗនេះថា លោកនឹងមិនទិញ កីឡាករបន្ថែមមករួមក្រុមទៀតនោះទេនៅរដូវក្តៅនេះប៉ុន្តែដោយសារតែកីឡាករ Javi Martinez (ហ្សាវី ម៉ាទីណេស) មានបញ្ហារបួសបានធ្វើឲ្យរូបគាត់ត្រូវស្វែងរកកីឡាករថ្មីម្នាក់ដើម្បីមកជំនួស តំណែងនេះ ។
យោងតាមសារ័ត៌មានកីឡាក្នុងប្រទេសអាល្លឺម៉ង់បានចុះផ្សាយថា ក្លិបជើងឯករបស់អាល្លឺម៉ង់ មួយនេះនឹងចំណាយទឹកប្រាក់ប្រមាណ៣០លានផោនដើម្បីនាំយកកីឡាករ Godin (ហ្គោឌីន) ។
គួរបញ្ជាក់ថា បច្ចុប្បន្ន Godin (ហ្គោឌីន) ត្រូវបានគេចាត់ទុកថា គឺជាខ្សែការពារកណ្តាលដែលល្អផ្តាច់គេនៅអឺរ៉ុបក្នុងចំណោមខ្សែការពារល្អៗដទៃទៀត ៕







































