អភិបាលខេត្តកំពង់ចាម​ ទទួលអំណោយជាសម្ភារ​ និង​ថវិកា​ ពី​សប្បុរសជន​ ដេីម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩​

0

កំពង់ចាម​:​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ និង​ជា​ប្រធាន​គណកម្មការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​ និង​ឯកឧត្ដម​ ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ រួមនឹង​អភិបាល​រង​ខេត្ត​ នាព្រឹក​ថ្ងៃទី​២៥​ ខែសីហា​​​ ឆ្នាំ​២០២១​នេះ​ បាន​អញ្ជើញ​ទទួល​អំណោយ​ជា​សម្ភារ​ និង​ថវិកា​ ​​ពី​សប្បុរសជន​ ដែល​បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ ដេីម្បី​បង្ការ​​ទប់ស្កាត់​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​-១៩​​ ខណៈ​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​រួមគ្នា​ ​​ប្រយុទ្ធ​ប្រឆាំង​នឹង​​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ ។​

ឆ្លៀត​ក្នុង​ឱកាសនោះដែរ​ ឯកឧត្តម​ អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ បាន​ថ្លែងអំណរគុណ​ និង​ជូនពរ​ដល់​ សប្បុរសជន ដែល​បាន​​​​ឧបត្ថម្ភ​គាំទ្រ​ដល់​​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​ ដែលជាការចូលរួមចំណែក យ៉ាងសំខាន់ ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការឆ្លង​រាតត្បាត​ជំងឺដ៏​កាច​សាហាវ​នេះ​ ហើយ​ក៏ជាការជួយរំលែកទុក្ខលំបាក​ និង​ការខ្វះខាត របស់បងប្អូន​ពលករ​ចំណូល​ស្រុក​ ក៏ដូចជា​​អ្នក​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​២០កុម្ភៈ​ ដែល​កំពុង​​ធ្វើចត្តាឡីស័ក​ ផង​ដែរ​ ។

គួរ​បញ្ជាក់​ផង​ដែរថា​ ពិធី​ប្រគល់​ និង​ទទួល​អំណោយ​នេះ​ ដោយ​លោក​សៀម​ សាវ៉ាន់​ និងលោកស្រី​ ជួង​ ម៉ារុន​ បាន​ជួយ​ឧបត្ថម្ភ​ ថវិកា​ចំនួន​ ១០លានរៀល​ ម៉ាស​ ១៥កេស​ អាល់កុល​SNK ១៥កាន​​ ទឹក​បរិសុទ្ធ​វីតាល់​ ១៥០កេស​ ត្រីខ​ ១០០០កំប៉ុង​ និង​មី​ ចំនួន​១០០កេស​តូច​ ផងដែរ​ ៕