​Atletico Madrid (​អា​ត្លិ​ច​ទី​កូ ម៉ា​ឌ្រី​ដ​) ចង់បាន​ខ្សែការពារ Daniel Agger (​ដា​នី​ញ៉េ​ល អេ​ហ្គើ​) របស់ Liverpool

0

​ (​លី​វើ​ភូ​ល​) ​ក្លិប​ជើងឯក​ក្របខណ្ឌ​អេ​ស្ប៉ា​ញ La Liga (​ឡា លី​ហ្គា​) Atletico Madrid (​អា​ត្លិ​ច​ទី​កូ ម៉ា​ឌ្រី​ដ​) ត្រូវបាន​គេ​មើលឃើញថា កំពុងមាន​ចំណាប់អារម្មណ៍​ចង់បាន​ខ្សែការពារ Daniel Agger (​ដា​នី​ញ៉េ​ល អេ​ហ្គើ​) របស់​ក្លិប​ហង្ស​ក្រហម Liverpool (​លី​វើ​ភូ​ល​) ។​ ​កីឡាករ​វ័យ​២៩​ឆ្នាំ​រូបនេះ​ជួបប្រទះ​នឹង​បញ្ហា​របួស​រាំ​រ៉ៃ​ក្នុង​រយៈពេល​១២​ខែ​ចុងក្រោយ​ហើយ​ក្លិប Liverpool (​លី​វើ​ភូ​ល​) ត្រូវបាន​គេ​ជឿជាក់ថា កំពុង​ត្រៀម​បញ្ចេញ​កីឡាករ​រូបនេះ​ក្រោយ​ការមកដល់ របស់​ខ្សែការពារ Dejan Lovren (​ឌី​ជេន ឡូ​រ៉េ​ន​) ។​ ​

យោងតាម​សារព័ត៌មាន The Sun (​ឌឹ សាន់​) បាន​ចុះផ្សាយ​ថា ក្លិប Atletico (​អា​ត្លិ​ច​ទី​កូ​) កំពុងតែ​ដាក់​ដេញថ្លៃ​ដល់​កីឡាករ​រូបនេះ​ហើយ​គ្រោង​នាំយក​ឲ្យ​បាន​មុនពេល​ទីផ្សារ​ដោះដូរ​កីឡាករ បិទទ្វា​នៅ​ខែក្រោយ ។​ ​គួរ​បញ្ជាក់ថា ក្លិប​អ្នកមាន​បុណ្យ Barcelona (​បា​សេ​ឡូ​ណា​) ក៏​ធ្លាប់មាន​ទំនាក់ទំនង​ចង់បាន​កីឡាករ​សញ្ជាតិ​ដា​ណឺ​ម៉ាក​រូបនេះ​ផងដែរ​មុនពេល​ក្លិប​ទិញ​បាន​កីឡាករ Thomas Vermaelen (​ថូ​ម៉ាស វើ​ម៉ា​ឡេ​ន​) ៕