​Edin Dzeko (​អេ​ឌី​ន ហ្ស៊ី​កូ​) ព្រមព្រៀង​បន្ត​កិច្ចសន្យា​ថ្មី​ជាមួយ Manchester City (​មេន​ឆេ​ស្ទើ ស៊ី​ធី​)

0

​ ​គ្រូបង្វឹក​ក្លិប​មេឃ​ខៀវ Manchester City (​មេន​ឆេ​ស្ទើ ស៊ី​ធី​) លោក Manuel Pellegrini (​ម៉ា​ញូ​អេ​ល ប៉េ​ឡេ​គ្រី​នី​) បាន​អះអាងថា ខ្សែប្រយុទ្ធ Edin Dzeko (​អេ​ឌី​ន ហ្ស៊ី​កូ​) បាន​ព្រមព្រៀង បន្ត​កិច្ចសន្យា​ថ្មី​នៅ​ទឹកដី Etihad Stadium (​អេ​ធី​ហេ​ដ ស្តេ​ឌៀ​ម​) ។​ ​កីឡាករ​អន្តរជាតិ​បូ​ស្នៀ​រូបនេះ​ក៏មាន​ចំណែក​ជួយ​ឲ្យ​ក្លិប Manchester City (​មេន​ឆេ​ស្ទើ ស៊ី​ធី​) ឈ្នះ​ជើងឯក Premier League ផងដែរ​ចាប់តាំងពី​រូបគេ​ផ្លាស់​ពី​ក្លិប Wolfsburg (​វ៉ូស​ស្ប៉ើ​ក​) កាលពី​ឆ្នាំ ២០១១ ។​ ​មាន​សេចក្តីរាយការណ៍​ការណ៍​ជាច្រើន​បានលើកឡើង​ថា Dzeko (​ហ្ស៊ី​កូ​) ដែលមាន​ចំណែក ជួយ​ឲ្យ Manchester City (​មេន​ឆេ​ស្ទើ ស៊ី​ធី​) ឈ្នះ Newcastle (​ញូ​វ​ខេ​សល​) ២-០ កាលពី​ថ្ងៃអាទិត្យ នឹង​ចុះកិច្ចសន្យា​រយៈពេល​៥​ឆ្នាំ​ជាមួយ Man City (​មេន ស៊ី​ធី​) ។​ ​គួរ​បញ្ជាក់ថា Dzeko (​ហ្ស៊ី​កូ​) បាន​ក្លាយជា​កីឡាករ​ថ្មី​ម្នាក់ទៀត​ដែល​បន្ត​កិច្ចសន្យា​ជាមួយ Manchester City (​មេន​ឆេ​ស្ទើ ស៊ី​ធី​) បន្ទាប់ពី​កីឡាករ Vincent Kompany (​វី​សេន ខុម​ផេ​នី​) និង Sergio Aguero (​ស៊ើ​ជី​អូ អា​ឃ្វេ​រ៉ូ​) ៕Edin Dzeko – All 26 Goals in Season | 2013/14 HD