​​Sevilla (​សេ​វីឡា​) ព្រមព្រៀង​នាំយក Ever Banega (​អ៊ី​វើ បា​ណេ​ក្រា​) ពី Valencia (​វ៉ា​ឡេ​ន​សៀ​)

0

​ក្លិប Sevilla (​សេ​វីឡា​) បានប្រកាសថា ពួកគេ​បាន​ឈានដល់​កិច្ចព្រមព្រៀង​លើ​ការ​ទិញយក​ខ្សែបម្រើ Ever Banega (​អ៊ី​វើ បា​ណេ​ក្រា​) ពី​ក្លិប​ប្រជៀវ​ខ្មៅ Valencia (​វ៉ា​ឡេ​ន​សៀ​) ។​ ​កីឡាករ​វ័យ​២៦​ឆ្នាំ​រូបនេះ​បង្ហាញ​ពី​ទម្រង់​យ៉ាង​ល្អជា​មួយ Valencia (​វ៉ា​ឡេ​ន​សៀ​) ហើយ​ធ្វើ​ឲ្យ​រូបគេ​មានការ​ទាក់ទាញ​ជាច្រើន​ពី​សំណាក់​ក្រុម​ធំៗ​នៅ​អឺរ៉ុប ។​ Banega ប្រាប់​អ្នកសារព័ត៌មាន​ថា “​ខ្ញុំ​គឺជា​កីឡាករ​ថ្មី​ម្នាក់​របស់ Sevilla ខ្ញុំ​ពេញ​ចិត្តនឹង​ការផ្លាស់​មកលេង​ឲ្យ​ក្លិប​នេះហើយ​ខ្ញុំ​សន្យាថា​នឹង​ជួយ​ឲ្យ​ក្លិប​រីកចម្រើន​នៅ​រដូវ​កាល​ក្រោយ​” ។​ ​គួរ​បញ្ជាក់ថា កាលពី​រដូវ​កាល​មុន Banega (​បា​ណេ​ក្រា​) បាន​លេង​ឲ្យ​ក្លិប Newells Old Boys (​ញ៉ូ​វ៉េ​ល អូ​ល ប៊​យ​) ជា​លក្ខណៈ​ខ្ចី​ជើង​ហើយ​ស៊ុត​បញ្ចូល​ទី​បាន​មួយ​គ្រាប់​សម្រាប់​ការចូល​លេង ចំនួន​២០​ប្រកួត​៕