បន្ទាយមានជ័យ៖ ភ្លៀងធ្លាក់១មេធំពីយប់ថ្ងៃទី៣១ សីហា បង្កជំនន់ជនលិចនៅអូរព្រំដែនកម្ពុជា-ថៃ ក្នុងនោះបានជនពន្លិច ផ្លូវ ស្ពានច្រកព្រំដែនតំបន់ម៉ាឡៃ និងផ្ទះសម្បែងពលរដ្ឋ ប៉ុស្តីនិងគោលដៅឈរជើងរបស់កងកម្លាំងយោធា នគរបាលការពារព្រំដែននៅស្រុកម៉ាឡៃ។
នេះបើតាមការអោយដឹងពីមន្ត្រីរដ្ឋបាលស្រុកម៉ាឡៃប្រាប់នៅរសៀលថ្ងៃទី១ខែកញ្ញាឆ្នាំ២០២១ ។
មន្ត្រីដដែលបន្តអោយដឹងថា ៖ កាលពីយប់ថ្ងៃទី៣១ខែសីហា មានភ្លៀង១មេធំ ស្ទើរបាក់មេឃនៅភូមិសាស្ត្រស្រុកនិងនៅខាងទឹកដីថៃ ។ ធ្វើអោយទឹកមួយចំនួនបានហូរស្រុងចុះមកទីទំនាបនិងអូរព្រំដែនហើយ ។ប៉ុន្តែនៅថ្ងៃត្រង់ថ្ងៃទី១ខែកញ្ញានេះ ទឹកបានជន់ជោរថែមយ៉ាងលឿន ។
ពេលនេះ មន្ត្រីរាជការ កងកម្លាំងនិងអ្នកពាក់ព័ន្ធបានចេញទ្រោលស្ថានការណ៍គ្រាអាសន្នហើយ ។
ចំណែកលោកជា សេងអាន ប្រធានទីស្នាក់ការច្រកទ្វារតំបន់ព្រំដែនម៉ាឡៃអោយដឹងដែរថា៖ ចាប់ពីម៉ោង១១ថ្ងៃត្រង់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ មកនេះទឹកអូរម៉ាឡៃបានហក់ឡើងយ៉ាងលឿនលិចស្ពានច្រកព្រំដែនតំបន់ម៉ាឡៃ-ណងព្រឺហើយ ។ចរាចរណ៍ឆ្លងកាត់ព្រំដែនត្រូវកាត់ផ្តាច់បណ្តោះអាសន្ន ។ហេតុនេះសូមបងប្អូនយើងមានការប្រុងប្រយ័ត្នខ្ពស់ ៕ដោយ៖ឃិន គន្ធា





































