កីឡាករចំណូលថ្មីរបស់ក្លិបខ្លា Hull City , Robert Snodgrass ត្រូវបានគេរំពឹងថា អាចនឹងអវត្តមានរយៈពេលប្រមាណ៤ខែដោយសារតែបញ្ហារបួសភ្លាត់អង្គុញជង្គង់ ។
កីឡាករវ័យ២៦ឆ្នាំរូបនេះទើបតែនឹងផ្លាស់មកក្លិប Hull ក្រោយចាកចេញពីក្លិបចាបលឿង Norwich City ក្នុងតម្លៃខ្លួនប្រមាណ៨លានផោនហើយរូបគេបានរងរបួសនេះក្នុងការប្រកួតដែលក្លិបរបស់ខ្លួនបានយកឈ្នះ Queens Park Rangers ១-០ នៅទឹកដី Loftus Road កាលពីថ្ងៃសៅរ៍ ។
យោងតាមគេហទំព័រ Daily Star បានចុះផ្សាយថា ក្រោយពេលធ្វើការស្កេនរួចមក បានបង្ហាញថា Snodgrass នឹងអាចអវត្តមានរហូតដល់ចុងខែធ្នូ ។
គួរបញ្ជាក់ថា ក្រោយពីការប្រកួតនៅទឹកដី Loftus Road កាលពីចុងសប្តាហ៍រួចមក កីឡាករ អន្តរជាតិស្កុតឡែនរូបនេះបានដើរចេញដោយមានឈើច្រត់អមជាមួយ ៕







































