Tottenham Hotspur ប្រកាស​ដាក់​លក់​កីឡាករ Lewis Holtby

0

​ក្លិប​មាន់​ខ្នាយ​មាស Tottenham Hotspur  បាន​អះអាង​ថា ក្លិប​នឹង​លក់​ចេញ​កីឡាករ Lewis Holtby នៅ​រដូវក្តៅ​នេះ ។​

​កីឡាក​រវ័យ​២៣​ឆ្នាំ​រូប​នេះ​បាន​ផ្លាស់​មក​លេងឲ្យ​ក្លិប Spurs ក្នុង​ឆ្នាំ​២០១៣​ក្រោយ​ចាកចេញ​ពី​ក្លិប Schalke  របស់​អាល្លឺម៉ង់​ប៉ុន្តែ​រូបគេ​មិន​សូវ​ជា​បាន​ចូល​លេង​ជា​ជម្រើស​១១​នាក់​ដំបូង​ឡើយ​នៅ​ទឹកដី White Hart Lane  ហើយ​បន្ទាប់មក Holtby ក៏​បាន​ផ្លាស់​ទៅកាន់​ក្លិប Fulham ជា​លក្ខណៈ​ខ្ចី​ជើង ។​
​យោង​តាម​គេហទំព័រ Daily Mail (​ដេលី ម៉េល​) បាន​រាយការណ៍​ថា កីឡាករ Holtby  គឺ​មិន​ស្ថិត​ក្នុង​គម្រោង របស់​ក្លិប Spurs សម្រាប់​ការប្រកួត​រដូវ​កាល​ថ្មី​នេះឡើយ​ស្របពេល​ជាមួយគ្នា​នោះ​ក្លិប Queens Park Rangers   និង Crystal Palace ត្រូវបាន​គេ​ជឿ​ថា​កំពុង​មាន​ចំណាប់អារម្មណ៍​ចង់បាន Holtby (​ហូល​ប៊ី​)​។​
​គួរបញ្ជាក់​ថា ទន្ទឹម​នោះ Holtby  ក៏​កំពុង​ទទួល​បាន​ការចាប់​អា​ម្មណ៍​ពី​សំណាក់​ក្លិប​ជាច្រើន​នៅ​អឺរ៉ុប ផងដែរ ៕​

Lewis Holtby