ចំណេះដឹង ការពារផលប៉ះពាល់ ​ពី​ការរួម​ភេទ ពេល​មាន​ផ្ទៃពោះ

0

ការរួម​ភេទ​ពេល​មាន​ផ្ទៃពោះ និង​ផែនការ​រួមភេទ​ពេល​មាន​ផ្ទៃពោះ មក​ជម្រាបជូន​រួចមកហើយ ។ ការប្រែប្រួល​រូបរាង កាយ​ពេល​តាំង​គភ៌ បានធ្វើឱ្យ​ជីវភាព​ផ្លូវភេទ​មានការ​ប្រែប្រួល ផងដែរ ជាពិសេស​កាយវិការ ឬ​ក្បាច់​រួមភេទ​នេះ​តែម្ដង ។ ពេល​គ្មាន ផ្ទៃពោះ ឬ​គ្មាន​ជម្ងឺ​ផ្លូវភេទ​ណាមួយ លោកអ្នក​អាចមាន​កាយវិការ ឬ​ជំហរ​រួមភេទ​តាម​អំពើ​ចិ​ត្ដ ។ ប៉ុន្ដែ​នៅពេល​មានគភ៌ ត្រូវមាន កាយវិការ​កំណត់​សមស្រប​ណាមួយ ។​ ​នៅ​រយៈពេល​ប៉ុន្មាន​ខែ​ដំបូង​នៃ​គភ៌ លោកអ្នក​មិនចាំបាច់​ផ្លាស់ប្ដូរ​កាយវិការ​រួម​ភេទ នោះទេ គឺ​គ្រាន់តែ​កុំ​ស៊ក​លិង្គ ចូលទៅ ក្នុង​ទ្វារមាស​ដល់ទី​ជម្រៅ​ខ្លាំងពេក ជាពិសេស​បើ​ស្ដ្រី​មាន​ផ្ទៃពោះ​នេះ​ធ្លាប់មាន​ប្រ​វ​ត្ដិ​ធ្លា​ក់កូន ឬ​រលូត​កូន​ម្ដង​រួចមកហើយ ។

តាំងពី​ខែ ទី​បួន​ទៅ​ស្ដ្រី​ចាប់ផ្ដើម​មាន​ទំហំ​ពោះ​រិត​តែ​ធំ ពេលនោះ​កាយវិការ ឬ​ក្បាច់​ដែល​អនុញ្ញាត ហើយ​ប្រសើរ​បំផុត​គឺ​ក្បាច់​ពីក្រោយ ក្បាច់​ចំហៀង ឬ​ក្បាច់​ស្ដ្រី​លើ​បុរស​(​ដែល​នឹង​លើក យកមក​បង្ហាញជូន​ដូចខាងក្រោម​នេះ​) ។

នៅ​ចុងខែ​នៃ​គភ៌ ឬ​ពេល​ជិត​សម្រាល សុដន់ និង ទំហំ​ពោះ​រីក​ប៉ោង ជាខ្លាំង តាម​ការប៉ាន់ស្មាន​ស្ដ្រី​ចូល​ចិ​ត្ដ​ការ​រួមភេទ ដែលមាន​ក្បាច់​បុរស​នៅ​ពីក្រោម នាង​ជាង​កាយវិការ​ផ្សេងទៀត ។ ជាពិសេស​កាយវិការ​ស្ដ្រី​លើ​បុរស ក៏​ជា​កាយវិការ​ស្រើបស្រាល និង​សុខ​ស្រួល​របស់​ស្ដ្រី ផងដែរ ។​

1. ក្បាច់​ទី​១ ៖ ក្បាច់​រួមភេទ​ពីក្រោយ​ ​ក្បាច់ ឬ​កាយវិការ​រួមភេទ​បែបនេះ​អាច​អនុវត្ដ​បាន​ពេញ​រយៈពេល​មាន​ផ្ទៃពោះ​ទាំង​៩​ខែ តែម្ដង ។ ស្ដ្រី​អាច​ប្ដូរ​កាយវិការ​ទៅ តាម​ទីតាំង ឬ​ការប្រែប្រួល​របស់​ទារក​ក្នុង​ផ្ទៃ ផងដែរ ។

កាយវិការ អាចជា​លក្ខណៈ​ដេក​សណ្ដូក និង​ជា​លក្ខណៈ​ដេក​អ​ង្គុ​ញ​ជើង​បួន ។ នៅក្នុង​ក្បាច់​នេះ បុរស​ត្រូវ​ទ្រ​ខ្លួនឯង​ដោយ​ច្រត់​ដៃ មិនត្រូវ​សង្កត់​លើ​ខ្លួន​ស្ដ្រី​ឡើយ ។ ចំណែក​ស្ដ្រី​ក៏​មិន​ត្រូវឱ្យ​ពោះ​ទ្រ​ទម្ងន់ ខ្លួន នោះទេ តែ​ត្រូវ​ប្រមូល​ទម្ងន់​ទៅ​នៅត្រង់​ត្រគាក ឬ​ចង្កេះ ។​ 2. ក្បាច់​ទី​២ ៖ ក្បាច់​រួមភេទ​ពី​ចំហៀង​ ​ជំហរ​រួមភេទ​នេះ​សមស្រប​យ៉ាង​ពិសេស​ចំពោះ​ពេល តាំង​គភ៌ ។

ក្បាច់​នេះ​តម្រូវឱ្យ​ស្ដ្រី​ងាក​ដងខ្លួន ទៅរក​លិង្គ​រប​ស់បុរ​ស ។ ចំពោះ​កាយវិការ​បែបនេះ បុរស​ហាក់ដូច​ជាមាន​សេរីភាព​គ្រប់គ្រាន់ នុង​ការ​បបោសអង្អែល​ស្ដ្រី​ជា​ដៃគូ បូករួម​ទាំង​តំបន់​ប្រដាប់ភេទ ផងដែរ ។ រីឯ​ស្ដ្រី​ត្រូវ​រក្សា​កាយវិការ​ជើង​ទាំងពីរ​ផ្អោប​ជាប់​គ្នា ដើម្បី​រក្សាខ្លួន​ឱ្យ​ជាប់លាប់​ជាមួយនឹង​លិង្គ​របស់​បុរស ។​

៣. ក្បាច់​ទី​៣ ៖ ក្បាច់​រួមភេទ​អង្គុយ​ពីលើ​ ​ក្បាច់​នេះ​តម្រូវឱ្យ​ស្ដ្រី​អង្គុយ​ច្រក​គាវ ពីលើ​បុរស​ដែល​កំពុង​អង្គុយ​ដែរ នៅ​ភ្លៅ​ទាំងពីរ​របស់​បុរស ។ ក្បាច់​នេះ​សមស្រប សម្រាប់​ការរួម​ភេទ​ពេល​មាន​ផ្ទៃពោះ​ដំបូង ឬ​ពេល​ពាក់កណ្ដាល​នៃ​ការតាំង​គភ៌​(​នៅ​ត្រីមាស​ទី​១ និង​ត្រីមាស​ទី​២) ។

ក្បាច់​នេះ​មិន តម្រូវឱ្យមាន​កាយវិកា​រញា​ប់​ពេក ឬ​ខ្លាំងៗ​ឡើយ ប៉ុន្ដែ​ជា​កាយវិការ​ស្រួល​សម្រាប់​ដៃគូ​ទាំងពីរ​នាក់ និង​ជួយ​សម្រាល​សម្ពាធ​ទៅលើ ពោះ ដែល​មិន​បង្ក ការប៉ះពាល់ ឬ​ឈឺចាប់​ទៅដល់​ទារក​ក្នុង​ផ្ទៃ​ឡើយ ។

ស្ដ្រី​អាច​ត្រួតត្រា​ជម្រៅ​នៃ​ការ​ស៊ក​លិង្គ​បាន​យ៉ាង​ប្រសើរ ដែល ងាយស្រួល នុង​ការគ្រប់គ្រង​បញ្ហា​ជាយថាហេតុ​បាន ។​ ​ពេលធ្វើការ​រួមភេទ​ដោយ​កាយវិការ​នេះ ស្ដ្រី​ត្រូវ​ជាន់​ប្រអប់ជើង របស់ខ្លួន​លើ​កម្រាល ដើម្បី​ទ្រ​ខ្លួនឯង​ផ្ទាល់ និង​ជួយ សម្រាល​ទម្ងន់​ទៅលើ​បុរស​ជា​ដៃគូ​បាន ទៀតផង ។ ស្ដ្រី​ក៏​អាច​ជ្រើសរើស​ជំហរ​ណា​ដែល​សុខ​ស្រួល​បំផុត និង​ដែល​អាចមាន​លទ្ធភាព បបោស​អ​ង្អែ ។

រីឯ​បុរស​វិញ​ក្នុង​ក្បាច់​នេះ កាយវិការ របស់ខ្លួន​ហាក់ដូចជា​ត្រូវ​កម្រិត​មិនឱ្យ​កម្រើក​ស្ទើរតែ​ទាំង អស់ តែ​គាត់​ទទួល​អារម្មណ៍​ស្និត​ស្នាល និង​ស្អិតរ​មួ​ត គួរឱ្យគត់សម្គាល់ ៕​art2.1 (1)