(កំពង់ធំ)÷នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ នៃឱកាសបុណ្យភ្ជុំបិណ្ឌ គេសង្កេតឃើញវត្តមានបងប្អូនដែលជាអ្នកទេសចរណ៍ក្នុងខេត្ត និងក្រៅខេត្តជាច្រើនពាក់នាក់ចូលមកកំសាន្តនៅរមណីយដ្ឋានលោកឧកញ្ញាខ្នានៅក្នុងស្រុកស្ទោងខេត្តកំពង់ធំ។ បងប្អូនអ្នកទេសចរណ៍ដែលដើរកំសាន្តនៅទីនោះបានអោយដឹងថា មន្ត្រីរាជការ មន្ទីរ អង្គភាពពាក់ព័ន្ធ ចុះពង្រឹងការងារសន្តិសុខ និងផ្សព្វផ្សាយវិធានការរបស់ក្រសួងសុខាភិបាល ប៉ុន្តែនៅតែមានការខ្វះចន្លោះជាច្រើនដូចជាបងប្អូនខ្លះមិនបានពាក់ម៉ាស និងរក្សាគម្លាតជាដើម…។
ជាមួយគ្នានេះដែរក៏មានសំណូមពរអោយម្ចាស់រមណីយដ្ឋានជួយធ្វើការផ្សព្វផ្សាយអំពីវិធានការរបស់រាជរដ្ឋាភិបាល និងវិធានការក្រសួងសុខាភិបាល ជូនដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ និងសូមបងប្អូនគោរពឲ្យបានខ្ជាប់ខ្ជួននូវវិធាន បីកុំ បីការពារ ដើម្បីជៀសផុតពីការឆ្លងជំងឺកូវីដ-១៩ ទាំងអស់គ្នា។
ដោយឡែកចំពោះបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ នៅគ្រប់តំបន់ ភូមិសាស្ត្រខេត្ត ពិតជាមានលក្ខណៈល្អប្រសើរ។ រីឯចរាចរណ៍តាមដងផ្លូវពុំមានការកកស្ទះនោះទេ ដោយកម្លាំងសមត្ថកិច្ចបានអនុវត្ត បានយ៉ាងហ្មត់ចត់បំផុត៕








































