បើក​ការ​ប្រ​គួ​ត​កីឡាបាល់ទាត់​មហាជន​ដណ្ដើម​ពានរង្វាន់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តបន្ទាយមានជ័យ​

0

​ខេត្តបន្ទាយមានជ័យ​: ឆ្លងកាត់​ការងារ​សង្គម និង​ការងារ​មនុ​ស្សធ​ម៏ ជាច្រើន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តបន្ទាយមានជ័យ សហការ​ជាមួយ​កង​រាជ​អា​វធ​ហ​ត្ត​ខេត្ត មន្ទីរអប់រំ​យុវជន និង​កីឡា បាន​ផ្ដួចផ្ដើម​បើក​ការ ប្រ​គួ​ត​កីឡាបាល់ទាត់​មហាជន ដើម្បី​ដណ្ដើម​ពានរង្វាន់​ប្រចាំខេត្ត​នា​ថ្ងៃទី​២៣​សីហា​២០១៤​។​ photo1

ពិធី​បើក​ការ​ប្រ​គួ​ត​កីឡាបាល់ទាត់​មហាជន​នេះ​ប្រ​ព្រិ​ត្ត​ទៅ​ក្រោម​អធិបតីភាព ឯកឧត្ដម​គោ​ស៊ុម សារឿ​ត អភិបាល​នៃ​គ​ណះ​អភិបាលខេត្ត​បន្ទាយមានជ័យ ឯកឧត្ដម អ៊ុំ រាត្រី​អភិបាលរង​ខេត្ត​និង​ជា​ប្រ​ធា​សហភាព​សហ​ពន្ធ​យុវជន​កម្ពុជា​ខេត្ត ក្រុមការងារ​សហភាព​សហ​ពន្ធ​យុវជន​កម្ពុជា​ខេត្ត​និង ក្រុមកីឡា​បាល់ទាត់​២២​ក្រុម​ចូលរួម​។​ លោក សាន វិជ្ជា​សារា​វុ​ធ អនុប្រធាន​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ប​ន្ឋ​ទាយ​មានជ័យ​លើកឡើងថា​: ការ​ប្រ​គួ​ត​កីឡាបាល់ទាត់​មហាជន​ដណ្ដើម​ពានរង្វាន់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តបន្ទាយមានជ័យ​ដំណើរការ​ទៅបាន ដោយមាន ណែនាំ​និង​ការចង្អុលបង្ហាញ ពី​ការ​ជ្រោមជ្រែង ពី​ឯកឧត្ដម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ ព្រមជាមួយ​ការខិតខំ​ពី​ក្រុមការងារ​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​ខេត្តបន្ទាយមានជ័យ​និង សប្បរ​ស់ជន​ផងដែរ​។​ photo3photo4photo1

លោក សាន វិជ្ជា​សារា​វុ​ធ​បន្តថា​: ការ​ប្រ​គួ​ត​កីឡាបាល់ទាត់​មហាជន​នេះ មាន​រយះពេល​១​ខែ គិត​ចាប់ពី​ថ្ងៃទី ២៣ សីហា ដល់ ថ្ងៃទី ២៣ កញ្ញា​២០១៣​នៅ​ទីលាន​បាល់ទាត់​សាលាបឋមសិក្សា​ភ្នំ​បាក់ កីឡាបាល់ទាត់​ចែកជា​២២​ក្រុម ៤​ប៉ូល​និង​មាន​កីឡាករ​សរុប​ចំនួន​៣០០​នាក់​ចូលរួម​ប្រកួត​។​ ឯកឧត្ដម​គោ​ស៊ុម សារឿ​ត អភិបាល​នៃ​គ​ណះ​អភិបាលខេត្ត​បន្ទាយមានជ័យ​មានប្រសាសន៍​កោតសរសើ​រ ចំពោះ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តបន្ទាយមានជ័យ ដែល​បាន​ខិតខំ​ចូលរួម​ជួយ​ការងារ​សង្គម​និង​ការងារ​មនុ​ស្សធ​ម៏ ពិសេស​ទៅទៀត​នោះ ជួយ​ការងារ​ទទួល​photo2

ពលករ​ខ្មែរ ដែល​អជ្ញាធ​ម៏​យោធា​ថៃ​ចាប់បញ្ជូន​វិ​និ​វ​ត្តិ​ន៍​មក​មាតុប្រទេស​វិញ និង​កញ្ចប់​បាយ ទឹក​សុទ្ធ​គរ​ដូច​ភ្នំ ដែល​បានមកពី​ការចំនាយ​ផ្ទាល់ខ្លួន និង​សប្បរ​ស់ជន ជាងនេះទៀត​នោះ បាន​បើក​ការ​ប្រ​គួ​ត​កីឡាបាល់ទាត់​មហាជន​ដណ្ដើម​ពានរង្វាន់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត ដែល​និង​ត្រូវ​ចាប់ផ្ដើម​នៅពេល​បន្តិចទៀតនេះ​។​ photo5

ឯកឧត្ដម គោ​ស៊ុម សារឿ​ត ថា កីឡា​នាំមក​នូវ​សុខភាព ការលេង​កីឡា​វៀរចាក​នូវ​អំពើ​អបាយមុខ ការសេព​គ្រឿងញៀន​ហើយ​បាន​ផ្ដាំផ្ញើ​ដល់​ក្រុមកីឡា​បាល់ទាត់​ដែល​បាន​ចូលរួម​ប្រកួត​ថ្ងៃនេះ ក៏​ដូច​យុវជន​ស្នេហា​កីឡា​បាល់ ទាត់​ទាំងអស់​ក្នុង​ខេត្ត​ខិតខំ និង​ប្រកួត​តាម​លក្ខណ​បច្ចេកទេស​ដើម្បី​ទទួល​ជ័យជំនះ រក្សាបាន​កិ​តិ្ត​យស​សម្រាប់​ខ្លួនឯង គ្រួសារ​និង​ប្រ​ទេ​ជាតិ​ផងដែរ​៕​ដោយ​:​ឃិន គ​ន្ធា​