រដ្ឋមន្ត្រីក្រសួងផែនការ ប្រកាសបើកការផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីលទ្ធផលចុងក្រោយ ជំរឿនទូទៅប្រជាជនរបស់រាជធានីខេត្ត ឆ្នាំ២០១៩ 

(កំពង់ធំ)÷ឯកឧត្តមកិត្តិសេដ្ឋបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងផែនការ និងជាប្រធាននគណៈកម្មាធិការបច្ចេកទេសជំរឿនទូទៅប្រជាជន នៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៩ បានអញ្ជើជាគណះអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយលទ្ធផលជំរឿនរបាយណ៍ការណ៍សរុបលទ្ឋផលជំរឿនទូទៅប្រជាជនរបស់រាជធានីខេត្តឆ្នាំ២០១៩ នៅព្រឹកថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសណ្ឋាគារកំពង់ធំ រ៉ូយាល់ ។

 

លោកជំទាវ ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកវិទ្យាស្ថានជាតិ បានឡើងធ្វើរបាយការណ៍គឺ នៅក្នុងឆ្នាំ២០១៩កន្លងទៅ ប្រទេសកម្ពុជាមានព្រឹត្តិការណ៍លេចធ្លោជាប្រវត្តិសាស្ត្រ គឺការធ្វើជំរឿនទូទៅប្រជាជននាខែមីនា ឆ្នាំ២០១៩ ហើយក៏ជាព្រឹត្តិការណ៍ដ៏មានភ័ព្វសំណាងជាទីបំផុត ដោយការប្រតិបត្តិការរាប់សម្ភាសន៍ជំរឿននៅតាមមូលដ្ឋានរាជធានីខេត្តទាំង២៥បានបញ្ចប់ទៅដោយ រលូន មុនការផ្ទុះឡើងនូវមេរោគរាតត្បាត ជំងឺកូវីត-១៩។

 

ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តមកិត្តិសេដ្ឋបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងផែនការបានមានប្រសាសន៍ថា យុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល បានចូលរួមចំណែកធ្វើឱ្យរក្សាបានស្ថេរ ភាពម៉ាក្រូសេដ្ឋកិច្ចក្នុងរយៈពេលខ្លី និងមធ្យម ក្នុងនាមរាជរដ្ឋាភិបាលខ្ញុំសូមចូលរួមផ្តល់នូវអនុសាសន៍មួយ ចំនួនថែមទៀតក្នុងគោលបំណង ពង្រឹងកាងារជំរឿនឆ្នាំ២០១៩ ក៏ដូចជាការងាររៀបចំ និងគ្រប់គ្រងការងារស្ថិតិ ទៅលើចំណុចសំខាន់ៗមួយចំនួនគឺ ត្រូវប្រើប្រាស់ទិន្នន័យជំរឿនជាទិន្នន័យមានគុណភាពល្អ គួរជឿទុកចិត្តបានឱ្យបានទូលំទូលាយក្នុង ការរៀបចំគោលនយោបាយការសម្រេចនានា និងដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព ការវាស់វែង ការអនុវត្តសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ និងកម្មវិធីផ្សេងៗទៀត ។

ត្រូវព្យាយាមបន្តប្រប្រមូលធនធានពីដៃគូអភិវឌ្ឍន៍ សម្រាប់ធ្វើជំរឿននានាឱ្យបានក្នុងពេលខាងមុខ មានជំនឿនសេដ្ឋកិច្ច ជំរឿនកសិកម្ម ដែលសុទ្ធសឹងមានសារៈប្រយោជន៍សម្រាប់ការអភិវឌ្ឍប្រទេស។

 

ឯកឧត្តមក៍បានបន្តទៀតថា ត្រូវយកចិត្តទុកដាក់ក្នុងការបណ្តុះបណ្តាល កសាងសមត្ថភាព និងអភិវឌ្ឍធនធានមនុស្សជាប្រចាំ ពីព្រោះជាការងារស្ថិតិ ការងារលំបាកស្មុគ្រស្មាញពាក់ព័ន្ធនឹងគ្រប់វិស័យ ទាមទារការបណ្ដុះបណ្ដាល និងបទពិសោធន៍អនុវត្តជាក់ស្ដែងក្នុងការធ្វើជំរឿន អង្កេត ដែលជាការបណ្តុះបណ្តាលក្នុងការងារជាក់ស្តែងផងដែរ។ កិច្ចការនេះក៏បានលើកឡើងក្នុងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល គឺការកសាងសមត្ថភាព និងការអភិវឌ្ឍ ធនធានមនុស្ស។ ម៉្យាងទៀតការផ្សព្វផ្សាយទិន្នន័យជំរឿនឱ្យបានទូលំទូលាយដល់អ្នកប្រើប្រាស់ទិន្នន័យទាំងឡាយ ទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ក៏ជាកិច្ចការសំខាន់ណាស់ដែរ ដើម្បីបង្កើនការយល់ដឹងពីសារៈសំ ខាន់ស្ថិតិក្នុងកម្មវិធីអភិវឌ្ឍន៍ ក៏ដូចជាការរចះប្រើប្រាស់ស្ថិតិបានត្រឹមត្រូវ។ ក្នុងចំណោមបណ្តាស្រុកទាំងអស់នៃខេត្តកំពង់ធំ ស្រុកស្ទោងងមានប្រជាជនច្រើនជាងគេ គឺ១០៩,៣៦៥នាក់ ឬ១៦,០៤% នៃចំនួនប្រជាជនសរុបរបស់ខេត្ត ហើយតាមលំដាប់លំដោយ ស្រុកបារាយណ៍(១៥,៣៣%) ស្រុកសន្ទុក(១៤,៩៧%) ស្រុកកំពង់ស្វាយ(១៣,៣៩%), ស្រុកតាំងគោក (៩,៥៥%)ស្រុកសណ្តាន់(៩+១៣%) ក្រុងងស្ទឹងសែន (៨.០៩%) ស្រុកប្រាសាទបល្ល័ង្ក(៧.០៧%) និងស្រុកប្រាសាទសំបូរ | ប្រជាជនតិចជាងគេ (៦.៣៣%) ។

 

ជាចុងក្រោយឯកឧត្តមឱ្យអនុវត្តបន្តទៀត ត្រូវពង្រឹងប្រព័ន្ធស្ថិតិ ធ្វើឱ្យបានប្រសើរតាមមរយៈការពង្រឹងការអនុវត្តបទបញ្ញត្តិស្ដីតិ យន្តការសម្រួលដោយក្រុមប្រឹក្សាស្ថិតិ និងស្របតាមច្បាប់ស្តីពីស្ថិតិ និងស្របតាមយុទ្ធសាស្ត្រជាតិសម្រាប់អភិវឌ្ឍន៍ស្ថិតិ ដើម្បីជៀសវាងភាពជាន់គ្នាក្នុងការអង្កេត និងភាពប្រទាំងប្រទើសក្នុងការផ្សព្វផ្សាយលទ្ធផល ក៏ដូចជាប្រសិទ្ធភាព និងការទទួលបាននូវ ទិន្នន័យស្ថិតិគ្រប់ជ្រុងជ្រោយដែលមានគុណភាពគួរទុកចិត្តបាន។ សូមចូលរួមទាំងអស់គ្នា ការទប់ស្កាតការរីករាលដាលនៃជំងឺកូវីដ-១៩ កុំបីបីការពារ តាមការណែនាំរបស់ក្រសួងសុខាភិបាល។