អនុប្រធានគណ:កម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលកម្ពុជាខេត្តតាកែវអញ្ចើញប្រគល់ថវិការសមាគមមិត្តនគរបាលជាតិ

ខេត្តតាកែវ៖ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ឆឹង រតនៈ​ ស្នងការរង ផែនការងារធនធានមនុស្ស និងជាអនុប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការនគរបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជា ខេត្តតាកែវ និងលោកអធិការ អធិការរង  អញ្ជើញចុះប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជាចំនួន ៦.០០០.០០០(ប្រាំមួយលានរៀល) ដោយឡែកថវិកាចូលរួមរំលែកទុក្ខបុណ្យសពរបស់លោកឧត្ដមសេនីយ៍ទោ ស្នងការនគរបាលខេត្ត ចំនួន ៥០០.០០០៛(ហាសិបម៉ឺនរៀល) និងគ្រឿងឧបភោគ បរិភោគមួយចំនួនរួមមានៈ ទឹកត្រី ២យួរ ទឹកស៊ីអ៉ីវ ២យួរ អង្ករ ៥០គីឡូក្រាម និងថវិការបស់អធិការដ្ឋាននគរបាលស្រុកព្រៃកប្បាសចំនួន ៥០០.០០០៛(ហាសិបម៉ឺនរៀល) ជូនដល់លោកស្រី ហ៊ន ឡេង ត្រូវជាម្ដាយសព លោកអនុសេនីយ៍ត្រី ហូ សុងហេង ជាមន្រ្តីនគរបាលបម្រើការងារនៅអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ ដោយធ្វើអត្តឃាតខ្លួនឯង(ចងក)ស្ថិតនៅភូមិពាម ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ។

       ឆ្លៀតក្នុងឱកាសនោះដែរលោក ឧត្តមសេនីយ៍ត្រី ស្នងការរង បានសំណេះសំណាលជាមួយក្រុមគ្រួសារសព និងសំដែងនូវការអាឡោះអាល័យ សោកស្តាយ ចំពោះការបាត់បង់មន្រ្តីនគរបាលដ៏ល្អ​ ព្រមទាំងបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើចូលរួមរំលែកទុក្ខ ពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមមិត្តនគរបាលជាតិកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មាធិការកណ្ដាលសមាគមមិត្តនគរបាលជាតិកម្ពុជា និងលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជា នៃស្នងការដ្ឋាននគរបាលខេត្តតាកែវផងដែរ៕