ត្បូងឃ្មុំ : ក្នុងឱកាសបេីក យុទ្ធនាការ ចាក់ វ៉ាក់សាំង បង្ការ ជំងឺ កូវីដ -១៩ ដល់កុមារអាយុ៥ឆ្នាំ នៅមណ្ឌលសុខភាព ក្រែក១ ក្នុងស្រុកពញាក្រែក នាព្រឹក ថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាមាតា បិតា អាណាព្យាបាលរ ឲ្យ នាំកូនអាយុ៥ឆ្នាំ មកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ឲ្យបានគ្រប់ៗគ្នា នៅគ្រប់មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ក្នុងក្រុង-ស្រុកទាំង៧ ទូទាំងខេត្តត្បូងឃ្មុំ។
ឆ្លៀតក្នុងឳកាសនោះដែរ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងអំណរយ៉ាងជ្រាលជ្រៅ ចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានយកចិត្តទុកដាក់គិតគូរផ្តល់វ៉ាក់សាំង ដល់មនុស្សពេញវ័យ រហូតដល់ កុមា ជាពន្លកទំពាំង ស្នង ឫស្សី ។
ជាមួយគ្នា នោះ ឯកឧត្ដម អភិបាលខេត្ត ក៏បានថ្លែងក្រើនរំលឹកដល់ពលរដ្ឋទាំងអស់ថា <<សូមក្លាចកូវីដ កុំក្លាហានជាមួយកូវីដ>> ដោយបន្តចូលរួមអនុវត្តវិធានការ «៣ការពារ ៣កុំ » ឲ្យ បានខ្ជាប់ខ្ជួន ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ក៏ដូចជាក្នុងដំណើរការបើកប្រទេសឡើងវិញ ជាពិសេសការបើកដំណើរការសាលារៀន ឲ្យសិស្សានុសិស្សចូលសិក្សារៀនសូត្រឡើងវិញផងដែរ។
ក្នុងឱកាសបេីកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារនៅខេត្តត្បូងឃ្មុំ សង្កេតឃើញថា មាតាបិតា អាណាព្យាបាល និងកុមារ កុមារី បានសម្តែងនូវសេចក្តីរំភើបរីករាយ និងដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន ដែលបានផ្តល់ការចាក់វ៉ាក់សាំង ខណៈ យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដល់កុមារអាយុ៥ឆ្នាំ នៅទូទាំងខេត្តត្បូងឃ្មុំ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ សម្រាប់ដូសទី១ និងដូសទី២ ចាប់ពីថ្ងៃ២៨ ខែវិច្ឆិកា ដល់១១ ខែធ្នូ ឆ្នាំ២០២១ ៕





































