ខេត្តរតនគិរី÷ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត ឃាត់ខ្លួនជនសង្ស័យប្រុសស្រី៣នាក់ ពាក់ព័ន្ធករណីបើកទីតាំងលេងល្បែងជល់មាន់តាមប្រព័ន្ធអនឡាញ(ទូរទស្សន៍)ដោយខុសច្បាប់ ក្នុងនោះដោយមានការសម្របសម្រួលនីតិវិធីពីលោក មុត សម្បត្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។
ឃាត់ខ្លួនជនសង្ស័យ៣នាក់ខាងលើនេះ បានធ្វើឡើងនៅវេលាម៉ោង១២និង១០នាទីរសៀល ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ ត្រង់ចំណុចផ្ទះមួយកន្លែង ស្ថិតនៅក្នុងភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង។
យោងតាមរបាយការណ៍ពីនគរបាលបានឲ្យដឹងថា ឃាត់ខ្លួនជនសង្ស័យ៣នាក់
១-ឈ្មោះ ពិល រុំ (ម្ចាស់ទីតាំង)ភេទស្រី អាយុ៥៥ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិ-ឃុំខាងលើ។
២-ឈ្មោះ រុណ ប៊ុនលឹម ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរចិញ្ចឹមជ្រូក មានទីលំនៅភូមិអូរមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង។
និង៣-ឈ្មោះ អិន រស្មី ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង។
ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖
-ម៉ូតូចំនួន ៨គ្រឿង
– ទូរសព្ទដៃចំនួន ២គ្រឿង (ចាស់ៗ)
-ទូរទស្សន៍ ១គ្រឿង។ គ្រានោះដែរ សមត្ថកិច្ច
បានអញ្ជើញលោកគ្រូពេទ្យមកធ្វើតេស្តរកមេរោគកូវីដ១៩ ជាលទ្ធផលអវិជ្ជមានទាំង៣នាក់។
បច្ចុប្បន្នជនសង្ស័យទាំង ៣នាក់ខាងលើនេះ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ន នៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីបំពេញសំណុំរឿងចាត់ការទៅតាមនីតិវិធី៕





































