កំពង់ឆ្នាំង ៖ អនុវត្តតាមបទបញ្ជា របស់លោកឧត្តម សេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តនិងមាន ការសម្របសម្រួលនីតិវិធី ពីឯកឧត្តម អុិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ឆ្នាំង នៅម៉ោង២១៖៣០នាទី ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងកំពុងឆ្នាំង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ខ្សាម ចុះបង្ក្រាបករណីករក្សាទុក ជួញដូរ និងផ្តល់ទីតាំងឲប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវកោងឡចាក់ជ្រូក ស្ថិតក្នុងភូមិទី០៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ។
លោកវរសេនីយ៍ឯក ហ៊ុល វាសនា ស្នងការរងនគរ បាលខេត្តកំពង់ឆ្នាំង ទទួលផែនបង្ក្រាបគ្រឿងញៀនបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះឈឿង ចាន់ធឿន អាយុ១៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកម្មករ រស់នៅភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ ឈ្មោះ មាន ដារ៉ា អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត រស់នៅភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ ឈ្មោះ ដោត លីហួរ អាយុ ២០ឆ្នាំជន ជាតិខ្មែរ មុខរបរ:មិនពិត រស់នៅភូមិទី០៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
ក្នុងការបង្ក្រាបចាងលើនេះសមត្ថកិច្ចដកហូតវត្ថុតាង
ថ្នាំញៀនចំនួន០៨កញ្ចប់; ទូរសព្ឌ័ ០១គ្រឿង និងសម្ភារ:ប្រើប្រាស់ថ្នាំញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំងចាត់ការបន្តតាមនិតិវីធី ៕





































