រាជធានីភ្នំពេញ៖ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងទៅចូលរួមក្នុងសម័យប្រជុំមហាសន្និបាតលើកទី៤១ ក្នុងឱកាសបុណ្យខួបទី៧៥ នៃអង្គការយូណេស្កូ (UNESCO) នៅសាធារណរដ្ឋបារាំង មានរយៈពេល ៦ថ្ងៃ គឺ ចាប់ពីថ្ងៃទី១០ ដល់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។
នៅក្នុងព្រះរាជដំណើរ នៃព្រះករុណា ព្រះមហាក្សត្រ ក៏មានការយាង និងអញ្ជើញថ្វាយព្រះរាជដំណើរនោះពីប្រធានព្រឹទ្ធសភាជាតិ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានរដ្ឋសភាជាតិ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឿបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល ព្រះញាតិវង្សានុវង្ស ជាច្រើនរូប ផងដែរ៕