បញ្ជាការដ្ឋានយោធភូមិភាគទី១ ខេត្តស្ទឹងត្រែង ប្រគល់អាវរងារច្រើនម៉ឺនអាវ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដល់អង្គភាពកងកម្លាំងប្រដាប់អាវុធ នៅទូទាំងយោធភូមិភាគទី១

0

ខេត្តស្ទឹងត្រែង៖ អង្គភាពកងកម្លាំងប្រដាប់អាវុធ នៅក្នុងខេត្ត ៣ នៃភាគឥសាន្តកម្ពុជា ទទួលបានអាវរងារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈអង្គភាពយោធភូមិភាគទី១ ខេត្តស្ទឹងត្រែង ដែលមានលោកឧត្តមសេនីយ៍ឯក ហួត ឈាង ជាមេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី១ ។

នៅទីបញ្ជាការយោធភូមិភាគទី១ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានធ្វើពិធីប្រគល់អាវរងារច្រើនម៉ឺនអាវ ជូនដល់បណ្តាអង្គភាពកងកម្លាំងប្រដាប់អាវុធ នៅក្នុងខេត្ត៣ ដែលជាខេត្តចំណុះឲ្យយោធភូមិភាគទី១ គឺខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងមណ្ឌលគិរី ។

យោងតាមផេកយោធភូមិភាគទី១ ខេត្តស្ទឹងត្រែង បានសរសេរថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជានិច្ចកាល សម្តេចទាំងទ្វេរ តែងគិតគូរជាប្រចាំ ចំពោះសុខទុក្ខរបស់កងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេស ជាពិសេស បណ្តាអង្គភាពដែលស្ថិតនៅទិសជួរមុខ។

បណ្តាអង្គភាពកងកម្លាំងប្រដាប់អាវុធ ដែលបានមកទទួលយកអាវរងារ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងពេលនេះ មាន១៧អង្គភាព រួមមាន៖ ទីបញ្ជាការយោធភូមិភាគទី១ ,សាលាពលទាហានទី១ ,តំបន់អភិវឌ្ឍន៍យោធភូមិភាគទី១ ,កងពលតូចអន្តរាគមន៍លេខ១២៨ ,តំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង ,តំបន់ប្រតិបត្តិការសឹករងរតនគិរី ,តំបន់ប្រតិបត្តិការសឹករងរមណ្ឌលគិរី ,ទីបញ្ជាការនគរបាល ទិសយោធភូមិភាគទី១ ,វរៈនគរបាល ការពារព្រំដែនគោក លេខ៣០៣ ,វរៈនគរបាល ការពារព្រំដែនគោក លេខ៦២១ ,វរៈនគរបាល ការពារព្រំដែនគោក លេខ៦២៣ ,វរៈនគរបាល ការពារព្រំដែនគោក លេខ២០៣ ,វរៈនគរបាល ការពារព្រំដែនគោក លេខ៧០១ ,បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តរតនគិរី ,បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តមណ្ឌលគិរី និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង។

បញ្ជាការដ្ឋានយោធភូមិភាគទី១ ខេត្តស្ទឹងត្រែង ក្នុងនាមអង្គភាពកងកម្លាំងប្រដាប់អាវុធ នៅទូទាំងយោធភូមិភាគទី១ បានថ្លែងអំរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាល តែងតែគិតគូរពីភាពសុខទុក្ខ និងការរស់នៅរបស់កងទ័ព រួមទាំងកងកម្លាំងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន នូវគ្រប់ពេលវេលា ជាក់ស្តែង ដូចជានៅក្នុងកាលៈទេសៈនេះស្រាប់ ៕ ដោយ៖ឡុង សំបូរ