កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យទទួលអាវរងារដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន

បន្ទាយមានជ័យ៖ស្របពេលអាកាសធាតុប្រែប្រួល ចុះត្រជាក់ធ្លាក់ខ្យល់នារដូវរំហើយ អាវរងារជាច្រើនអាវដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជូនដល់នាយ នាយរង និងពលអាវុធហត្ថទូទាំងខេត្តបន្ទាយមានជ័យ ។

   លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មានបនរសាសន៍ថា៖ អាវរងារដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជូនដល់នាយ នាយរង និងពលអាវុធហត្ថទូទាំងខេត្តបន្ទាយមានជ័យ សរុបចំនួន៣៤៧អាវ  បន្ទាប់ពីទទួលបានពីសំណាក់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកនៅបញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៥១នាថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០២១ ។

    ក្នុងនាមបណ្តាអង្គភាពកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទាំងមូល លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានសំដែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាល សម្តេចទាំងទ្វេ តែងបានយកចិត្តទុកដាក់ គិតគូ ពីសុខទុក្ខលំបាក តាមថែរក្សា ចិញ្ចឹមបីបាច់ព្រមទាំងបានផ្តល់អ្វីៗគ្រប់យ៉ាងដល់បងប្អូននៅទីនេះ (រដូវភ្លៀងផ្តល់អាវភ្លៀង រដូវរងាផ្តល់ អាវរងា) នារដូងត្រជាក់ ដែលកត្តាទាំងអស់នេះ គឺពិតជាបានជួយសម្រួលដល់ការលំបាក និងបានជួយលើកកំពស់ជីវភាព រស់នៅប្រចាំថ្ងៃ របស់បងប្អូនកងរាជអាវុធហត្ថ អោយកាន់តែមានសុខមាលភាពកាន់តែប្រសើរឡើងមួយកំរិតទៀត។

     មេបញ្ជាការ មេបញ្ជាការរងព្រមទាំងនាយទាហាន នាយទាហានរង ពលទាហាន និង កងកម្លាំងចម្រុះ ទិសទី១បន្ទាយមានជ័យ មានសេចក្តីសោមនស្សរីករាយជាខ្លាំង និងសូមសំដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ បំផុតចំពោះអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលលោកតែងតែគិតគូពីសុខមាលភាពរបស់កងកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យហើយតែងតែជួយក្នុងការដោះស្រាយរាល់បញ្ហាគ្រប់កាល:ទេស:៕ដោយ៖ឃឹន គន្ធា