ផ្លូវមួយខ្សែនៅក្រុងកែបកំពុងរងការខូចខាត ដោយសារក្រុមហ៊ុនដឹកដី

ខេត្តកែប; រដ្ឋបាលខេត្តកែប បើទោះបីក្នុងតំណាក់កាល នៃការរីករាលដាលជម្ងឺកូវីដ-១៩ក៏ពិតមែន ប៉ុន្តែការអភិវឌ្ឍក៏នៅតែបន្តធ្វើ គឺដៃម្ខាងធ្វើការអភិវឌ្ឍ​ និងដៃម្ខាងទៀតធ្វើការទប់ស្កាត់ ការរីករាលដាលជម្ងឺកូវីដ-១៩ ជាក់ស្តែង គិតត្រឹមថ្ងៃទី១៨ ខែ វិច្ឆិការ នេះផ្លូវ១ខ្សែក្នុងមូលដ្ឋាន ក្រុងកែប ដែលទទួលរងការខូចខាត រថយន្តខ្នាតធំដឹកដី ហើយអីឡូវនេះ ត្រូវបានអាជ្ញាធរធ្វើការជួលជុល និងអ៊ុតកៅស៊ូសាឡើងវិញ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរបានស្រួលនិងសម្រួល ដល់ការកកស្ទះចរាចរផងដែរ។

 

ពាក់ព័ន្ធនឹងរថយន្តខ្នាតធំ ដឹកដីបណ្ដាលឲ្យ ខូចផ្លូវនេះ អ្នកសារ ព័ត៌មានយើង មិនអាចសុំការបំភ្លឺ ពីលោក ស្រី ទិត្យ សុខា អភិបាល ក្រុងកែប បានទេ ដោយសារទូរស័ព្ទរបស់គាត់ មិនអាចទំនាក់ទំនងបាន ។

 

ចំណែកលោក ប្រធានមន្ទីរ សាធារណការដឹកជញ្ជូនខេត្តកែប បានទៅប្រាប់ អ្នកយកព័ត៌មានថា រថយន្តដឹកដីមកចាក់ពង្រីឆ្នេរនេះ ខាងក្រុមហ៊ុនគេធនា ជួសជុលផ្លូវនោះសងវិញ ចំណែកលោក សោម ពិសិដ្ឋ អភិបាលខេត្តកែប ក៏មិនអាចសុំការបំភ្លឺបានដែរ ដោយសារតែលោក រវល់ជាប់ប្រជុំ។

 

ប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការ មួយចំនួននៅខេត្តកែប បានប្រាប់អ្នកយកព័ត៌មានថា ដងមហាវិថីដ៏ស្រស់ផូផង់ ក្នុងខេត្តកែប ដែលមិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រកន្លងមក អីឡូវកំពុងត្រូវបានរងគ្រោះ ទ្រុតទ្រោមដោសារ ឡានដឹកដីរបស់ក្រុមហ៊ុន មួយកំពុងធ្វើសកម្មភាព ដឹកក្នុងមួយថ្ងៃរាប់រយឡាន។

 

ពលរដ្ឋបានឲ្យដឹងទៀតថា ប៉ុន្តែការថែទាំជួសជុល ត្រូវបានប្រើប្រាស់គ្រឿងចក្រ និងកម្មកររបស់រដ្ឋទៅវិញ ឬមួយខាងក្រុមហ៊ុន បានជួលកម្មករទាំងនោះ មកធ្វើការថែទាំនិងជួសជុល តើមហាជន យល់ឃើញយ៉ាងណាដែរ?

 

ប្រជាពលរដ្ឋ អត់ដូចក្រុមហ៊ុន ពួកមានកាតព្វកិច្ចបង់ពន្ធ ចូលរដ្ឋទាំងអស់គ្នា តែករណីដឹកដីខូចផ្លូវ នៅខេត្តកែបនេះ ជារឿងមិនសូវត្រូវសោះ គឺដឹកលើសទំងន់ផ្ទុក ដែបណ្តាលឲ្យខូចផ្លូវនាំឲ្យខាតថវិការជាតិ រាប់រយលានថាមទៀត ខាងក្រុមហ៊ុនគិតតែផល ប្រយោជន៍ផ្ទាល់ខ្លួន មិនគិតផលប្រយោជន៍ដល់អ្នកដទៃនោះទេ ធ្វើយ៉ាងណាឱ្យតែគាត់ បានចំណេញ មិនខ្វល់ពីអ្វីទាំងអស់។